ព្រឹតិ្តការណ៍ថ្មីៗ

លោក អ៊ុំ ចំរើន អភិបាលរងស្រុក បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន៥គ្រួសារ

10 ខែ មុន 99 តូ សុផល

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨

លោក អ៊ុំ ចំរើន អភិបាលរងស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក លោក ណី ឆោម សមាជិកកុមប្រឹក្សាស្រុក,លោក ជុំ សាវុជ ក្រុមការងារស្រុក, លោក សោភ័ណ្ឌ ផល្លា សហប្រធានក្រុមការងារចុះជួយឃុំស្មោង ព្រមទាំងលោកមេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ។

បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រចំនួន០៥គ្រួសារ ដែលស្ថិតនៅក្នុងភូមិស្មោង ឃំុស្មោង ស្រុកទ្រាំង ខេត្តតាកែវ អំណោយទាំងនោះរួមមាន៖អង្ករ១០គីឡូក្រាម,ចានដែកធំ១,ខ្ទះ១, ឆ្នាំង១, បំពង់ទឹកក្តៅ១, ចានស្រាក់១, បោយដងទឹក១, ទឹកសុីអ៊ីវ២ដប, ទឹកត្រី២ដប, ត្រីខ២កំប៉ុង, មី១០កញ្ចប់, ផ្តិល១, ជ្រុញ១, ស្លាបព្រាសម២គូ, វែកបាយ១, វែកឆា១, ចានបាយ២ចានសម្ល១, កន្ទេល១, មុង១, ភួយ១, ខ្នើយ១, អំបិល១កញ្ចប់, បីចេង១កញ្ចប់ និងស្ករសកន្លះគីឡូក្រាម។

នាឱកាសនោះលោកអភិបាលរងស្រុក នឹងជាប្រធានសាខាកាកបាទក្រហមស្រុក បានពាំនាំមតិផ្តាំផ្ញើពីសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯ.ឧ អ៊ូច ភា អភិបាលខេត្តតាកែវ លោកជំទាវ នូ សុវណ្ណនី ប្រធានសាខាកាកបាទក្រហមខេត្តតាកែវ សាកសួរសុខទុក្ខដល់បងប្អូនដោយក្តីនឹករលឹក។

លោកអភិបាលរង ក៌ បានថ្លែងអំណរគុណដល់ព្រះគ្រូចៅអធិការវត្ត តាអាចារ្យវត្ត គណៈកម្មការវត្ត ដែលបានឧបត្ថម្ភសម្ភារៈដល់ស្រុកដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក។

ទោះបីអំណោយនេះតិចតួចស្តួចស្តើងក្តី តែបានជួយដោះស្រាយការខ្វះខាតមួយរយះផងដែរ។ ដោយ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ