ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោហ៊ុន សែន ៖ លោក សម រង្ស៊ីគឺជាមនុស្សពូកែបោកប្រាស់អ្នកគាំទ្រដើម្បី ចឹញ្ចឹមឆ្នាំងតែប៉ុណ្ណោះ

1 ខែ មុន 40 តូ សុផល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនបានផ្ញើរសារយ៉ាងខ្លាំងខ្លីទៅកាន់លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិថា

«ចាំសេះដុសស្នែងបានវាកើតឬដោះលែងលោកកឹមសុខា» ។ សម្តេចបានលើកឡើងថា លោក សម រង្ស៊ីគឺជាមនុស្សពូកែបោកប្រាស់អ្នកគាំទ្រដើម្បី ចឹញ្ចឹមឆ្នាំងតែប៉ុណ្ណោះ។

សម្តេចតេជោ បានផ្ញើសារបែបនេះ បន្ទាប់ពីលោកសម រង្ស៊ីបានបង្ហោះសារលើ បណ្តាញសង្គមកាលពីថ្ងៃទី៦ វិច្ឆិកាថា នៅថ្ងៃទី២៩ ធ្នូខាងមុខនេះលោក កឹម សុខា នឹងត្រូវបាន ដោះលែងឲ្យមានសេរីភាពវិញ។

យ៉ាងណាក្តីនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្ពុជានាព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តតាកែវសម្តេចតេជោ បានគូសបញ្ជាក់ថាគ្មានការលើកលែងទោស ឲ្យលោក កឹម សុខា ដូចអ្វីដែលលោកសម រង្ស៊ីលើកឡើងនោះទេ ។ ដោយសម្តេចបានលើកឡើងថា លោក សម រង្ស៊ីគឺជាមនុស្សពូកែបោកប្រាស់អ្នកគាំទ្រដើម្បី ចឹញ្ចឹមឆ្នាំងតែប៉ុណ្ណោះ។

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា« លោកម្នាក់នោះ(សម រង្ស៊ី)ដែលរត់ចោលគុក ដែល បានបង្ហោះថាថ្ងៃ២៩ ខែធ្នូនេះ នឹងមានការដោះលែងអ្នកទោស(គឹម សុខា) ។ អានេះពិ តជាចេះបោកចឹញ្ចឹមឆ្នាំង ។ ចាំមើលទៅអ្នកជឿ ចាំមើលទៅ និយាយឲ្យចាំទៅ គេហៅថាអា ហ្នឹងហៅគាត់បងមិនត្រូវ ហៅអា ក៏មិនត្រូវ ហៅអន្ទិតក៏មិនកើត ហៅសម រង្ស៊ីហ្មងទៅ! គាត់ បង្ហោះហ្វេសប៊ុកថា ថ្ងៃ២៩ នេះលោក ហ៊ុនសែន និងដោះលែងលោក កឹម សុខា ដែរគាត់ ហៅថានេះខួបទី២០ នៃនយោបាយឈ្នះឈ្នះ! ហែងចាំមើលៗ ហើយអ្នកគាំទ្រ អ្នកឯង ចាំមើល ខ្ញុំគ្រាន់បញ្ជាក់ប៉ុណ្ណឹងទេ អាមេខ្លួនឯងបោកកូនខ្លួនឯងប៉ុណ្ណា ដើម្បីឲ្យដឹង ។

សម្តេចក៏បានលើកឡើងថា ករណីលោក កឹម សុខា មិនទាន់មានទោសក្នុងការលើក លែងនោះ ទេ ព្រោះតុលាការមិនទាន់បានចោទប្រកាន់លើលោកកឹម សុខា នោះទេ អីញ្ចឹងគ្មានការលើក លែងទោសទេ ។

សម្តេចនាយករដ្ឋមន្ត្រីបសន បញ្ជាក់ថា ៖ «គ្រាន់តែច្បាប់លោកឯង(សម រង្ស៊ី)មិនយល់ផង! មានទោសឯណាសម្រាប់លើក! បើវាមិនទាន់កាត់ទោសផងហ្នឹង «…» អីញ្ចឹងទេហ៊ុន សែន គ្មានសិទ្ធិចុះ ហត្ថ លេខាលើកលែងទោសឲ្យអ្នកណាទាំងអស់ នៅពេលណាក៏ ដោយស្ថិតនៅក្នុងក្របខណ្ឌនៃ ពិរុទ្ធជន ឬក៏សាលក្រមមិនទាន់ចូលស្ថាពរ អាឡូវ អ្នកឯងចាំមើល ជាពិសេសនោះបង ប្អូន គាំ ទ្រអាម្សៀនឹងចាំមើល។ ខ្ញុំផ្ញើរសារដ៏ខ្លីថា «ចាំសេះដុសស្នែងបានវាកើត»។

ជាមួយគ្នានេះសម្តេច ក៏បានចំអកទៅកាន់អតីតមេបក្សប្រឆាំងលោកសម រង្ស៊ី កំពុងតែកើតស្រេះ ដោយគេងគិតតែរកក្បួនខូចដើម្បីបង្ហោះលេង។
យ៉ាងណាក្តីសម្តេចក៏គូសបញ្ជាក់ប្រាប់ទៅលោកសម រង្ស៊ី ថាការបង្ហោះថា លោកកឹមសុខា នឹងត្រូវដោះលែងថ្ងៃទី២៩ ធ្នូ ខាងមុខនេះ ជាការបង្ហោះខាត់ទៅវិញទេ។

សម្តេចគូសបញ្ជាក់យ៉ាងដូច្នេះថា« អាបង្ហោះភូតនេះ គឺបង្ហោះខាតទៅវិញទេ។ ដល់ ពេលអីញ្ចឹង«..» គេថាហ៊ុន សែន ទទួលសម្ពាធពីអន្តរជាតិ ។ ឥឡូវអញ់មិនដោះធ្វើអ្វីអាញ់! នេះ កម្ពុជា ឯករាជ្យ»។

សម្តេចតេជោ ក៏បានលើកឡើងថា លោកសម រង្ស៊ី គឺជាមនុស្សពូកែភូតកុហកនៅ គ្រប់ កន្លែង ជាក់ស្តែងនៅពេលដែលសម រង្ស៊ីលើកឡើងទៅកន្លែងណាដែលហាមឃាត់ សម្តេចតេជោ ឬអ្វីៗនោះ សម្តេចបានទៅដល់កន្លែងនោះ ប៉ុន្តែគ្មានការកើតឡើងអ្វីទាល់តែសោះ។

សម្តេចនាយករដ្ឋៗន្ត្រី បានគូសបញ្ជាក់ទៀតថា «ភូតនៅអាមេរិកថា មិនឲ្យហ៊ុន សែន ជាន់ដីគេ ហើយថា អង្កការសហប្រជាតិដកអាសនៈ កម្ពុជាហើយ ក្រោយមកគេថា គេមិនដកអាសនៈតែមិនឲ្យហ៊ុន សែនចូល ក្រោយប្រកាសធ្វើបាតុកម្ម តែបែជាប្រកាសដកខ្លួន។ ក្រោយមកទៅអ៊ឺរ៉ុបទៅ ភូត នៅអឺរ៉ុបទៀត ថាតុលាការឧក្រិដ្ឋកម្មអន្តរជាតិចាប់ហ៊ុន សែន តែឯងទៅដល់កន្លែងទីស្នាក់ការហ្នឹងអត់ចាប់ផង ។ អីញ្ចឹងភូត អីញ្ចឹងគឺភូថ្លុកភូតត្រពាំង»៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!