ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់

1 សប្តាហ៍ មុន 25 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០៦ខែវិច្ចកាឆ្នាំ២០១៨វេលាម៉ោង២០:៥0នាទីកម្លាំងអន្តរាគមន៍កំពង់តែល្បាតជាមួយកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ១តាមបណ្តោយផ្លូវវេងស្រេងលុះដល់ត្រង់ចំនុចចំណតរថយន្តក្រុងក្បែរក្លឹបមីតណាយស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៣សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថបានឱ្យដឹងថា ដោយមានកាសង្ស័យទៅលើយុវជន២នាក់កំពង់តែឈរក្បែរម៉ូតូហើយក៍សុំឆែកឆេរនឹងមើលជុំវិញខ្លួនឃើញមានក្រាម ស ថ្លា ២កញ្ចប់ថង់តូចម្ងាយពីជនស្ស័យកន្លះម៉ែតចឹងទេសមត្ថកិច្ចបានឃាត់ខ្លួនមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ១ដើម្បីសួរនាំតែម្តង។

    

ជនសង្ស័យដែលបានឃាត់ខ្លួនមានទី១ ឈ្មោះ គច់ ប៊ុនធឿនភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅភូមិស្រែរលួសឃុំផុងស្រុកបសេដ្ឋខេត្តកំពង់ស្ពឺមានមុខរបរជាងសំណង់។

ជនសង្ស័យទី២ឈ្មោះអុល សុផានិត ភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅ ខេត្ត ស្វាយរៀង មានមុខរបរមិនពិតប្រាកដ។

វត្ថុតាងចាប់យក ទូរស័ព្ទមួយគ្រឿងម៉ាក សាមសុងពណ៌ស ដែកកេសសម្រាប់សេពគ្រឿងញៀន១ដើម ម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិចព៌ណខ្មៅផ្លាកលេខភ្នំពេញ1HC9431 នឹង ក្រាម សថ្លា២កញ្ចប់ថង់តូច។

បច្ចុប្បន្ន ជនសង្ស័យទាំង២ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ១នាំខ្លួនមកសួរនាំនិងកសាង សំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិកាដ្ឋាននគរបាលខណ្ឌដើម្បីបន្តតិនិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ