ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចក្រឡាហោម ស ខេង ៖ តម្រូវការឱសថកើនឡើងនៅកម្ពុជាទើបជនឆ្លៀតឱកាសផលិតឱសថក្លែងក្លាយច្រើន…

7 ខែ មុន 83 តូ សុផល

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអះអាងថា បច្ចុប្បន្នតម្រូវការឱសថកំពុង មានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយទើបជនឆ្លៀតឱកាសនិយមមួយចំនួនបានលបលួចផលិតឱសថក្លែងក្លាយ និងអន់គុណភាព មកចរាចរនៅលើទីផ្សារកម្ពុជា ។ 

ថ្លែងក្នុងកម្មវិធីបិទសន្និសីទអន្តរជាតិ ថ្នាក់តំបន់ស្តីពី ការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយ និងអន់គុណភាព នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង បានបន្តថា សន្និសីទជាអន្តរជាតិនាពេលនេះ ធ្វើឡើងស្របតាមកាលៈទេសៈរបស់កម្ពុជាទៅនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដែលកំពុងយកចិត្តទុកដាក់ជាខ្លាំង។

សម្តេចក្រឡាហោម បានបន្តថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ បានធ្វើឲ្យកម្ពុជាក៏ដូចជាប្រទេសនៅក្នុងតំបន់កាន់តែមានតម្រូវការ លើការប្រើប្រាស់ទំនិញគ្រប់ប្រភេទ ជាពិសេសឱសថនេះតែម្តង គឺជាតម្រូវការសំខាន់ និងចាំបាច់មិនអាចខ្វះបាននោះឡើយសម្រាប់មនុស្សនីមួយៗ ។

សម្តេចបានលើកឡើងថា “ទន្ទឹងនឹងតម្រូវការប្រើប្រាស់ឱសថ ទើបជនល្មើសឆ្លៀត ឱកាសខិតខំធ្វើការផលិតចរាចរ និងចែកចាយលើឱសថក្លែងក្លាយ និងអន់គុណភាព លើទីផ្សារ ដែលនាំឲ្យពលរដ្ឋរងគ្រោះ និងថែមទាំងខាតថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ និងករណីខ្លះបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតថែមទៀតផង» ។

យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយប្រទេសជាមិត្តផ្សេងទៀតដើម្បីធ្វើការទប់ស្កាត់នូវឱសថក្លែងក្លាយ និងគ្មានគុណភាពនេះយ៉ាងសកម្ម និងក៏មិនលើកលែងឲ្យជនឈ្លៀតឱកាសទាំងនោះរួចផុតពីសំណាញច្បាប់ផងដែរ ។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីការចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក តាមរយៈវាឃ្មិន និងអ្នកជំនាញនានា ដែលឆ្លងកាត់ការអនុវត្តការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព នៅក្នុងសន្និសីទអន្ដរជាតិថ្នាក់តំបន់នេះ នឹងផ្ដល់នូវគំនិត និងអភិក្រមល្អៗ និងចំណេះដឹងដ៏មានប្រសិទ្ធភាពសម្រាប់អនុវត្តស្របតាមស្ថានភាពជាក់ស្ដែងផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!