ព្រឹតិ្តការណ៍ថ្មីៗ

​បង្ក្រាប​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​៩​កន្លែង​ ទំនិញ​ចម្រុះ​អត់​បង់ពន្ធ​ប្រមាណ​២០​ម៉ឺន​ដុល្លារ​

10 ខែ មុន 22 តូ សុផល

បន្ទាយ​មាន​ជ័យ​ ៖​ សមត្ថកិច្ច​គយ​សាខា​ខេត្តបន្ទាយមានជ័យ​បន្ត​បើក​យុទ្ធនាការ​បង្ក្រាប​ទំនិញគេចពន្ធ​ខុសច្បាប់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

កាលពី​ ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ រក​ឃើញ​ទំនិញ​ចម្រុះ​អត់​បង់ពន្ធ​ប្រមាណ​ ២០​ម៉ឺន​ដុល្លារ​ ទៅ​លើ​ទីតាំង​បើក​អាជីវកម្ម​និង​ឃ្លាំង​ស្តុក​ទំនិញ​៩​កន្លែង​ ។​

​ប្រតិបត្តិការ​បង្ក្រាប​ទំនិញគេចពន្ធ​ខុសច្បាប់​ពី​សំណាក់​សមត្ថកិច្ច​គយ​ គ្រា​ដែល​សមត្ថកិច្ច​គយ​ខេត្តបន្ទាយមានជ័យ​ក្នុង​រយៈពេល​៩​ខែ​ចុង​ក្រោយ​នេះ​បាន​ប្រមូល​រក​ចំណូល​ពន្ធ​រដ្ឋ​កើនឡើង​រហូត​ដល់​ជាង​១០៧​ភាគរយ​ ។​

​ប្រតិបត្តិការ​ស្វែងរក​បង្ក្រាប​ទំនិញគេចពន្ធ​នោះ​ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​ដោយ​ប្រធាន​សាខា​គយ​ខេត្ត​ លោក​ ឆែ​ សុធា​ និង​ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ។​

​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ លោក​ ឆែ​ សុធា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ប្រតិបត្តិការ​ស្វែងរក​បង្ក្រាប​ទ​និ​ញ​គេចពន្ធ​ខុសច្បាប់​ ក្រោយ​សមត្ថកិច្ច​ស្រាវជ្រាវ​ជ្រាវ​ស៊ើបអង្កេត​ដឹង​ថា​ ទី​តាំ​ធ្វើ​អាជីវកម្ម​លក់​និង​ស្តុក​ទំនិញ​៩​កន្លែង​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំងនោះ​ បាន​លួចលាក់​នាំ​ចូល​ទំនិញ​ចម្រុះ​គេចពន្ធ​ពី​ប្រទេស​ថៃ​ចូល​មក​ទឹកដី​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​ធ្វើ​អាជីវកម្ម​ ។​ ទំនិញ​ដែល​បង្ក្រាប​ទាំងនោះ​រួម​មាន​ ប្រភេទ​គ្រឿង​អេ​ឡិច​ត្រូ​និច្ច​ ទូរស័ព្ទ​ដៃ​ គ្រឿង​សំអាងការ​ គ្រឿង​សង្ហា​រឹម​ គ្រឿងបន្លាស់​ម៉ូតូ​ និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម​។


​លោក​ប្រធាន​សាខា​គយ​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ប្រតិបត្តិការ​ បង្ក្រាប​ ទំនិញគេចពន្ធ​ខុសច្បាប់​ គឺ​ពង្រឹង​នៃ​ការ​ទប់ស្កាត់​ទំនិញគេចពន្ធ​និង​រក​ចំណូល​ពន្ធ​រដ្ឋ​ ដែល​ការ​រកស៊ី​គេចពន្ធ​ខុសច្បាប់​ ធ្វើ​ឱ្យ​ប៉ះពាល់​ខាតបង់​ចំណូល​ពន្ធ​រដ្ឋ​។​

​លោក​ប្រធាន​សាខា​គយ​ខេត្តបន្ទាយមានជ័យ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ការ​រកស៊ី​នាំ​ចូល​ទំនិញគេចពន្ធ​ខុសច្បាប់​ឈ្មួញ​ខ្លះ​បាន​លួច​នាំ​ចូល​ទំនិញ​សិទ្ធិ​ផ្តាច់មុខ​ រំលោភ​កម្មសិទ្ធិបញ្ញា​នោះ​ផង​ទៀត​។​ បញ្ហា​នេះ​វា​បង្ក​ឱ្យ​ប៉ះពាល់​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​មិន​ស្មើភាព​នាំ​ឱ្យ​ខាតបង់​នៃ​ការ​រកស៊ី​របស់​ក្រុមហ៊ុន​ធំៗ​ ដែល​គេ​នាំ​ចូល​ទំនិញ​បង់ពន្ធ​ស្របច្បាប់​ ។​

​សមត្ថកិច្ច​គយ​ដើម្បី​ការពារ​ និង​គិត​ពី​ផលប្រយោជន៍​ ក្រុមហ៊ុន​ស្របច្បាប់​ ត្រូវ​បង្ក្រាប​ និង​ទប់ស្កាត់​ទំនិញ​ដែល​នាំ​ចូល​គេចពន្ធ​និង​ទំនិញ​រំលោភ​កម្មសិទ្ធិ​បញ្ហា​។​

​សូម​បញ្ជាក់​ថា​ ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នេះ​ សមត្ថកិច្ច​គយ​ ខេត្តបន្ទាយមានជ័យ​បាន​ចេញ​ប្រតិបត្តិការ​ជា​បន្ត​បន្តបន្ទាប់​៣​លើក​មក​ហើយ​ ឆែកឆេរ​ត្រួតពិនិត្យ​ទំនិញស្តុក​ក្នុង​ឃ្លាំង​ និង​ទីតាំង​បើក​អាជីវកម្ម​ ដើម្បី​បង្ក្រាប​ ទំនិញគេចពន្ធ​ខុសច្បាប់​ ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​ លើក​ទី​១​និង​លើក​ទី​២​បង្ក្រាប​ ទំនិញគេចពន្ធ​នៅ​ក្នុង​ក្រុង​ សិរី​សោភ័ណ​ទៅ​លើ​ឃ្លាំង​ និង​ទីតាំង​បើក​អាជីវកម្ម​ ៩​ទៅ​១០​កន្លែង​ បង្ក្រាប​ទំនិញ​ប៉ាន់​ប្រមាណ​ពី​ ៧០​ទៅ​៨០​ម៉ឺន​ដុល្លារ​ និង​បង្ក្រាប​លើក​ទី​២​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃ្លាំង​ស្តុក​ ទំនិញ​និង​ទីតាំង​អាជីវកម្ម​៩​កន្លែង​បង្ក្រាប​ទំនិញ​ប្រមាណ​២០​ម៉ឺន​ដុល្លារ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ