ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២ ឆ្មក់បង្ក្រាបក្រុមអ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កកង៉បី ដែលប្រមូលផ្ដុំគ្នាលេង​ល្បែង បានចំនួន ៦នាក់

1 សប្តាហ៍ មុន 57 តូ សុផល

រាជធានីភ្នំពេញ​ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២ ចុះបង្ក្រាបក្រុមអ្នករត់ម៉ូតូឌុប ដែលញៀននឹងល្បែង ដោយធ្វើឃាត់ខ្លួនបាន៦នាក់ ខណៈពេលកំពុងពពាក់​ពពូនគ្នាលេង​យ៉ាងអាណាធិបតេយ្យ ដែលហេតុការណ៍​ខាងលើនេះធ្វើឡើង​នៅថ្ងៃអង្គារ ១៣ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅម្ដុំភូមិឫស្សី ក្រុមទី១៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ដោយមានការបញ្ជាផ្ទាល់ពីលោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២​ ធ្វើការសហការជាមួយលោក ណេង សាមឿន មេប៉ុស្ដិ៍សង្កាត់ស្ទឹងមានជ័យ២ បានចុះចាប់ក្រុមអ្នករត់ម៉ូតូឌុប ដែលញៀននឹងល្បែងឃាត់ខ្លួនបាន៦នាក់ ម៉ូតូ២គ្រឿង កង់បី២គ្រឿង នៅម្ដុំភូមិឫស្សី ក្រុមទី១៦ សង្កាត់ស្ទឹងមានជ័យ២ យកមកអប់រំណែនាំ ឈប់អោយ​ពពាក់​ពពូនគ្នាលេង​យ៉ាងអាណាធិបតេយ្យ​បែបនេះទៀតនោះទេ នឹងបានណែនាំម្ចាស់ផ្ទះ ឈប់ផ្ដល់ទីតាំងអោយលេងតទៅទៀត៕ (ម៉េង-AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ