ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធ​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន

1 ខែ មុន 27 តូ សុផល

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន និងដកហូតក្រាម ពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០១កញ្ចប់ធំ។

ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង០០នាទីស្ថិតនៅចំណុចផ្ទះឈើបាក់បែក ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានអោយដឹងថាមុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤នាក់ខាងលើគឺ ដោយអនុលោមតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ហើយកម្លាំងជំនាញខណ្ឌនិងប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំក៍កំណត់មុខសញ្ញាដែលប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ។ហើយជាក់ស្តែងនៅថ្ងៃកើតហេតុខាងលើកម្លាំងបានកំណត់បានមុខសញ្ញា នឹងទីតាំងប្រព្រឹត្តសកម្មភាពរួចមកសមត្ថកិច្ចយើងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៤នាក់ដកហូតវត្ថុតាងបានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំតែម្តង។

លោកអធិការបន្តអោយដឹងទៀតថាជនសង្ស័យដែលឃាត់ខ្លួនបាននោះទី១/ឈ្មោះ ភា ឆារ៉ា ហៅ ឆារ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។

២/ឈ្មោះ ស្រេង សារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។៣/ឈ្មោះ ណេត មួយអ៊ាង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិបាក់ខែង ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្តាល(ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។៤/ឈ្មោះ ខុន ឆៃយ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៤៣ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។

ក្នុងនោះវត្ថុតាងដកហូតមាន៖១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ(មួយកញ្ចប់ធំ)ជារបស់ជនសង្ស័យឈ្មោះ ភា ឆារ៉ា ហៅឆារ៉ូ។២/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ(មួយកញ្ចប់ធំ)ជារបស់ជនសង្ស័យឈ្មោះ ស្រេង សារ៉ាត់។
៣/កូនថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន(ជារបស់ជនសង្ស័យឈ្មោះ ភា ឆារ៉ា ហៅឆារ៉ូ និងជនសង្ស័យឈ្មោះ ស្រេង សារ៉ាត់)។
៤/ដបទឹកសុទ្ធមួយសម្រាប់ប្រើប្រាស់គ្រឿងញៀន និងដែកកេះចំនួនពីរ(ជារបស់ជនសង្ស័យឈ្មោះ ភា ឆារ៉ា ហៅឆារ៉ូ )។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពង់ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីបន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!