ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូប

1 ឆ្នាំ មុន 34 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី ០៥ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលាម៉ោង២១:៣០នាទី នគរបាលប៉ុស្តិ៍បឹងសាឡាងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហឹង្សា​ បណ្តាលអោយជនរងគ្រោះរងរបួស​ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៩A ផ្លូវលេខ៦៦៤.ក្រុម៥ ភូមិ២សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យមានឈ្មោះ​ លី​ វណ្ណា​ត​ ភេទប្រុស​ អាយុ​១៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិងប្រាកដ​ ស្នាក់នៅផ្ទះលេខ១២០ ផ្លូវលំ​ សង្កាត់ទឹក​ថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានបន្តថាបានយកទឹកនោមជនសង្ស័យធ្វើតេស្តិ៍ស្វែងរកសារធាតុញៀន ជាលទ្ធផល:អវិជ្ជមាន​(គ្មានសាតុញៀន)​។

ជនរងគ្រោះមានឈ្មោះ​ អែម​ វីយ៉ាដា ភេទស្រី​ អាយុ​ ២០ឆ្នាំ​ 

មុខរបរ​ និស្សិតច្បាប់ឆ្មាំទី១​ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៦៦៤ ក្រុមទី៣៦ ភូមិ២សង្កាត់បឹងសាឡាង.ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​

ជនរងគ្រោះរងរបួសរលាត់កែងដៃទាំងសង្ខាង​ ។

បច្ចុប្បន្ន​ជនសង្ស័យឈ្មោះ​ លី​ វណ្ណា​ត​ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់​៕

                           

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ