ព្រឹតិ្តការណ៍ថ្មីៗ

រយះពេលមួយថ្ងៃ! កម្លាំងប៉ូលិស​ប៉ុស្ដិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៧នាក់ បន្តបន្ទាប់គ្នា​ ៣ករណី ពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀន

1 សប្តាហ៍ មុន 39 តូ សុផល

រាជធានី​ភ្នំពេញ ៖ ក្នុងមួយថ្ងៃកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន០៧នាក់​ បន្តបន្ទាប់​គ្នា ៣ករណីផ្សេងគ្នា ពីបទប្រើប្រាស់និងចែកចាយគ្រឿងខុសច្បាស់ និងដកហូតថ្នាំញៀនមួយចំនួន​ និងការចុះធ្វើរដ្ឋបាល​ផងដែរ។

ករណីទី១ គឺកម្លាំងរដ្ឋបាលសង្កាត់ចាក់អង្រែលើ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចសំណង់មិនរៀបរយ (វាលខ្សាច់) ផ្លូវលំ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៣:៣០នាទីរសៀល ថ្ងៃចន្ទ​ ទី០៥ ខែវិច្ឆិកា​ឆ្នាំ២០១៨នេះ ដោយបានឃាត់ខ្លួនសង្ស័យចំនួន ០៤នាក់ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ។

លោក អុំ រតនា​ នាយប៉ុស្តិ៍ចាក់អង្រែលើ​ បានប្រាប់ឲ្យភ្នាក់ងារ​ TNN ដឹងថា​ ក្រោយពីធ្វើការសាកសួររួច ជនប្រើប្រាស់គ្រឿងញៀនប្រុសស្រីទាំង ៤នាក់ ដែលវង្វេងបាត់ស្មារតី បាត់ម្ចាស់ការទទួលខុសត្រូវ ដើរបង្កការអុកឡុករំខានអ្នកធ្វើដំណើរតាមផ្លូវ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ យកទៅដាក់មណ្ឌល​ នៅព្រឹកថ្ងៃទី០៦​ ខែវិច្ឆិកា​នេះ ដើម្បីធ្វើការអប់រំ កែប្រែ និងបន្សាបថ្នាំញៀន។

ករណីទី២ កម្លាំងឃាត់ខ្លួនបានជនសង្ស័យចំនួន១នាក់ មាន​ឈ្មោះ គា គឹមសួ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ​ទីលំនៅផ្ទះលេខ៦១ ផ្លូវ​លំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួននៅចំណុច វាលខ្សាច់ ផ្លូវ៦០ម៉ែត ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ និងដកហូតថ្នាំញៀនចំនួន៤កញ្ចប់ថង់តូច។

ករណីទី៣ ឃាត់ខ្លួនជង្ស័យ២នាក់ នៅចំណុចសំណង់មិនរាបរយ ផ្លូវ៦០ម៉ែត ដកហូតថ្នាំញៀនចំនួនមួយកញ្ចប់ថង់តូច ។ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ ផល ស្រីសោភា ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​និង ទីលំនៅ មិនពិតប្រាកដ ។ ២-ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។

បច្ចុប្បន្នក្រោយពីធ្វើការសារសួរជនសង្ស័យទាំង៣នាក់រួចកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ (ដោយ​ ម៉េង-AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ