ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ទូរស័ព្ទបានសម្រេចរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បានម្នាក់រត់រួចម្នាក់

11 ខែ មុន 29 តូ សុផល

ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីរនារីពីរនាក់បងប្អូន បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ត្រង់ចំណុចខាងក្រោយវិទ្យាល័យជាស៉ីមសាមគ្គី​ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវ៦៦៤ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។​

ជនសង្ស័យ​ខាងលើមានឈ្មោះ​ លី​ វ៉ាន់ណាត​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ស្នាក់នៅ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

បើតាមសម្តីពីបងស្រីរបស់ជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់និងប្អូនស្រីរបស់គាត់ដែលជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌កាប់ស៊្តាង ពាក់ស្លាកលេខ​ ភ្នំពេញ​។ ដែលទើប​តែជិះ​ចេញ​មកពីញ៉ាំភីហ្សានៅខាងមុខវិទ្យាល័យជាស៉ីម​សាមគ្គី​ហើយបំណងជិះត្រលប់ទៅផ្ទះ​វិញ​ដែលនៅក្បែរ​និង​កន្លែង​កើត​ហេតុ​ ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​៦៦៤​ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេច​មុខ​ជន​សង្ស័យ​ខាងលើរួមទាំងបក្សពួក​ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៨​ មិន​ចាំ​ស្លាក​លេខ។ ជិះមកពីក្រោយ​ហើយក៏បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អាយហ្វូនស៊ិចភ្លើស​ ពីជនរងគ្រោះជាប្អូនស្រី​ បានសម្រេច​ហើយព្យាយាមជិះរត់គេចខ្លួន​។ ភ្លាមៗ​នោះ​ជនរងគ្រោះ​ក៏ស្រែកឆោឡោ​ បង្កឲ្យជន​សង្ស័យ​ខាង​លើ​ភ័យ​ស្លន់ស្លោ​ក៏ជិះម៉ូតូ​ទៅ​ប៉ះ​និង​រថយន្តមិនចាំម៉ាកមួយគ្រឿង​ បណ្តាលឲ្យ​ម៉ូតូ​របស់​ជនសង្ស័យ​ដួល​ ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍នៅក្បែរនោះបានចេញមកជួយចាប់បានជន​សង្ស័យ​ខាង​លើ​ដែល​ជាអ្នកអង្គុយខាងក្រោយ​និងធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ខាងលើ។ ដោយឡែក​បក្សពួក​ម្នាក់​ទៀត​បាន​លើកម៉ូតូ​ជិះរត់គេចខ្លួនបាត់ស្រមោល​ ដោយបន្សល់ទុកជនសង្ស័យខាងលើ​នៅកន្លែងកើតហេតុ​ ហើយក៏ត្រូវប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់មួយដៃមួយជើងបណ្តាលឲ្យហើមមុខ​ រួចក៏ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅសួរនាំ។

ក្រោយ​ពេល​កើត​ហេតុជនសង្ស័យ​ខាងលើរួមទាំងវត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹងសាឡាង​ធ្វើការ​សាកសួរនាំនិងកសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​រង់ចាំ​ធ្វើ​ការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ