ព្រឹតិ្តការណ៍ថ្មីៗ

(video)តោះស្តាប់ទាំងអស់គ្នាពេលដែលសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវតាមទាន់លោកប្អូនជនរងគ្រោះបែសារភាពថាមិនមែនចោរប្លន់ទៅវិញ

1 ឆ្នាំ មុន 1 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ៖ បុរសម្នាក់បានសារភាពថា អ្វីដែលខ្លួនបានទូរស័ព្ទទៅប៉ុស្តិវិទ្យុ ABCប៉ុន្មានម៉ោងមុននេះ ថាមានគេ ភ្ជង់ប្លន់យកម៉ូតទៅបាត់នោះគឺមិនពិតទេ ដោយឥឡូវបានសារភាពថា ការបាត់ម៉ូតូនោះគឺដោយសារអោយមិត្តភ័ក្រខ្ចី ដល់ពេលគេយកទៅបាត់មិនមកវិញ ទើបខ្លួនបានគិតរកលេសកុហកឪពុកម្តាយ និងសមត្ថកិច្ចថាគេប្លន់តែម្តងទៅ។

គួររំលឹកថាកាលពីវេលាម៉ោង១រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ បុរសម្នាក់ដែលជាជនរងគ្រោះ និងជាជនកុហកសមត្ថកិច្ច ថារូបខ្លួនត្រូវបានគេភ្ជង់ប្លន់នៅចំនុចផ្លូវខាងសារិន ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ហើយរូបគេថែមទាំងបានទូរស័ព្ទចូលវិទ្យុABC ផងដែរថាអោយវិទ្យុABC ជួយផ្សាយផងនៅករណីប្លន់ចំណុចខាងលើនេះ។

ក្រោយពីទទួលបានព័ត៌មានដូចដែលជនរងគ្រោះបានផ្តល់ភ្លាមនោះ គ្រប់ប៉ុស្តិ៍នៃអធិការដ្ឋានខណ្ឌបានចុះធ្វើអន្តរាគមន៍រកកន្លែងកើតហេតុ ដោយឡែកនគរបាលប៉ុស្តិ៍ឬស្សីកែវបានប្រមូលសភាពការណ៍ តែសាក្សីនៅកន្លែងកើតហេតុថាពុំមានហេតុការណ៍ដូចនេះកើតឡើងនោះឡើយ មិនយូរប៉ុន្មានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឬស្សីកែវ បានស្វែងរកជនរងគ្រោះ ហើយបានជួបធ្វើការសាកសួរទើបដឹងថាករណីខាងលើនេះមិនមែនជារឿងភ្ជង់ប្លន់គំរាមយកម៉ូតូនោះទេ តាមពិតគឺរឿងមិត្តភ័ក្រឆបោកយកម៉ូតូមិត្តភ័ក្រទៅវិញ។

ហើយបច្ចុប្បន្ននេះដែរសមត្ថកិច្ចក៏កំពុងស្វែងរកជនឆបោករូបនោះផងដែរដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

TNN សូមនាំបងប្អូនស្តាប់សម្តីជនរងគ្រោះសារភាពដូចតទៅនេះ  ដែលមានរូបភាពនិងសម្លេងក្នុង videoដូចខាងក្រោម។

https://youtu.be/GyhASUqaDi8