ព្រឹតិ្តការណ៍ថ្មីៗ

សិក្ខាសាលាស្តីពីការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញ-ចូលតែមួយ

11 ខែ មុន 75 តូ សុផល

កំពត៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨  លោក ប៉ឹល កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញ-ចូលតែមួយនៅសាលប្រជុំសាលាខេត្តអគារខាងជើង។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី។

អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះ រួមមាន ឯកឧត្តម លោកជំទាវ តំណាងអគ្គនាយកដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និងលោក លោកស្រី តំណាងមន្ទីរចំនួន០៨ មកពីរាធានីភ្នំពេញ ខេត្តកំពត ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល សរុបចំនួន១០៩រូប។

អង្គសិក្ខាសាលារៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនីតិវិធីថ្មីៗ សេចក្តីសម្រេចរបស់អង្គសន្និបាតក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីឆ្នាំ២០១៧ និងពិភាក្សាចំណុចខ្លាំង បញ្ហាប្រឈម ដើម្បីកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងធុរជន ស្របតាមសេចក្តីត្រូវការ ក៏ដចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសដើម្បីសម្រេចគោលដៅនៃអភិក្រមដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឲ្យបានច្រើន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ