ព្រឹតិ្តការណ៍ថ្មីៗ

អោយរៀងកុំចេះតែហ៊ាន អោយតែស្រវឹង ដឹងតែវ៉ៃប្រពន្ធ មានអីប្រពន្ធប្តឹងសមត្ថកិច្ចចាប់ដាក់ខ្នោះចឹង បានដឹងប្រឹង

7 ខែ មុន 31 តូ សុផល

តាកែវ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកទ្រាំងចាប់ខ្លួន បន្ទាប់ពីបានប្រើអំពើហឹង្សា ក្នុងគ្រួសារ ដោយចេតនាបានយកដងចបវាយសំពង ប្រពន្ធ បណ្តាលឲ្យរងរបួសចំនួនពីរកន្លែង។ករណីហឹង្សាក្នុងគ្រួសារនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ១០រោច ខែអស្សុច ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទីស្ថិតនៅក្នុងភូមិប្រាំបីមុំ ឃំុប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យឈ្មោះអ៊ុំ រុង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃំុកើតហេតុខាងលើ ស្រវឹងស្រាបានរករឿងប្រពន្ធ ហើយបានប្រមូលខោអាវពីក្នុងផ្ទះយកមកដុតចោល ឃើញដូច្នោះ ប្រពន្ធបានទៅរុញប្តីចេញ តែត្រូវប្តីទាញបានដងចប យកមកវាយបណ្តាលឲ្យរងរបួស ចំ២កន្លែង កែងដៃខាងឆ្វេង ហើយនឹងត្រគៀក។សមត្ថកិច្ចបានឲ្យដឹងទៀតថា៖លុះព្រឹកឡើង វេលាម៉ោង១១.៣០នាទីថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០១៨ ជនរងគ្រោះ ដែលត្រូវជាប្រពន្ធ បានមកដាក់ពាក្យបណ្តឹង ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណំុរឿង ទៅ តាមនិតិវិធី។ដោយបងខន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!