ព្រឹតិ្តការណ៍ថ្មីៗ

លួចរថយន្តចំណាយពេល មិនដល់១នានីផង! បង្ហាញមុខជនសង្ស័យលួចរថយន្តយ៉ាងសកម្មក្នុងរាជធានីភ្នំពេញនិងទទួលផលចោរកម្មប្រុសស្រី ៦នាក់

1 ឆ្នាំ មុន 92 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យលួចរថយន្តយ៉ាងស កម្មក្នុងរាជធានីភ្នំពេញនិងទទួលផលចោរកម្មប្រុសស្រី ០៦នាក់រួមទាំងវត្ថតាងរថយន្តចំនួន ០៧គ្រឿងម៉ូតូចំនួន០៦គ្រឿង និងសម្ភារះមួយចំនួនទៀត ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសាធារណះរួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតែម្តង កាលពីម៉ោង០៩និង
៣០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិការឆ្នាំ២០១៨។

លោកវរៈសេនីយ៍ឯកប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌនគរបាលកំរិតស្រាលបានឲ្យដឹងថាជនសង្ស័យ ដែលបង្ហាញមុខ ក្នុងនោះ មាន០៣នាក់ ជាមុខសញ្ញា លួចរថយន្តយ៉ាងសកម្មក្នុងនោះមានស្ត្រីម្នាក់ សមគំនិត
មានម្នាក់ និង០២នាក់ទៀត ជាអ្នកទទួលផលចោរកម្ម ។
ជនសង្ស័យ

ទី ១/ឈ្មោះ លឹម ឡេងប៊ុនរ៉ា ហៅ ផាន់ណា អាយុ៣១ឆ្នាំ ឃាត់ខ្លួននៅសង្កាតកំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។

ទី២ ឈ្មោះ លន់ រាំបូ អាយុ៣២ឆ្នាំឃាត់ខ្លួននៅសង្កាតកំពង់សំណាញ់ក្រុងតាខ្មៅ ខេត្ត កណ្តាល។

ទី៣ ផាត់ សុឌី ភេទស្រី អាយុ២៣ឆ្នាំ ឃាត់ខ្លួននៅសង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវ (ជនទាំង៣នាក់ ជាមុខសញ្ញា លួច) ។

ចំណែក ៣នាក់ ជាអ្នកទទួលផលចោរកម្ម
និងសមគំនិត

១/ ឈ្មោះ គឹម សុថារិទ្ធ អាយុ ៣១ឆ្នាំ ឃាត់ខ្លួននៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន(សមគំនិត)។

ទី២/ សោម ណារ៉ុង ហៅស្វិត អាយុ៣៣ឆ្នាំឃាត់ខ្លួននៅសង្កាត់ចតុមុខខណ្ឌដូនពេញ។

ទី៣/ឈ្មោះ កែវ នេត្រា ហៅត្រា អាយុ២៩ឆ្នាំ ឃាត់ខ្លួននៅសង្កាត់ទំនប់ទឹកខណ្ឌមានជ័យ(២នាកខាងក្រោមជាអ្នកទទួលផលចោរកម្ម)។

លោកវរៈសេនីយ៍ឯកប៊ុន សត្យា នាយការិយាល័យ បានឲ្យដឹងទៀតថាបន្ទាប់ពី មានសកម្មភាពចោរលួចរថយន្តក្មុងរាធានីភ្នំពេញកម្លាំងនគរបាលព្រហ្មទណ្ឌតំរិតស្រាលបានបើកធ្វើ
ការ ស្រាវជ្រាវភ្លាមៗ ក៍បានឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ លឹម ឡេងប៊ុនរ៉ា ហៅផាន់ណា កាលពីល្ងាចថ្ងៃទី៣១ តុលា ២០១៨និងបន្តឃាត់បានក្រុមខាងលើទាំងអ្នកលួចនិងជាអ្នកទទួលផលចោរកម្មជាបន្តបន្ទាប់សរុបបាន០៥នាក់ទៀត។

លោកនាយការិយាល័យបានអោយដឹងទៀតថា នៅក្នង ប្រតិបត្តិការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ច បានធ្វើការដកហូត រថយន្តសរុប ០៧គ្រឿងម៉ូតូចំនួន ០៦គ្រឿង ស្លាកលេខរថយន្ត១២បន្ទះនិងសម្ភារះពាក់ព័ន្ធមួយចំនួនផង។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ