ព្រឹតិ្តការណ៍ថ្មីៗ

កន្ធាយដ៏សំណាងមួយក្បាល អាយុមិនតិចជាង៥០ឆ្នាំទេ គេយកទៅបម្រុងធ្វើឆាក្តៅហើយ តែត្រូវឧកញ៉ា ម៉ុង ឬទ្ធី ជួយទាន់ និងយកមកប្រលែងចូលបឹងវិញ!

7 ខែ មុន 96 តូ សុផល

កាលពីម្សិលមិញនេះ លោកឧកញ៉ាម៉ុង ឬទ្ធី ដែលបងប្អូនភាគច្រើនស្គាល់គាត់ថា ជាឧកញ៉ាចិត្តធម៌​​ និងឧកញ៉ាអធិរាជកសិកម្មបានបង្ហោ នៅក្នុងបណ្តាញសង្គមហ្វេសបុករបស់លោកឧកញ៉ាថា ដោយឃើញសត្វកន្ធាយយ៉ាងធំ មានទម្ងន់រហូតទៅដល់ 39,50kg និងមានអាយុកាល មិនតិចជា៥០ឆ្នាំ បម្រុងនឹងឆាក្តៅទៅហើយចៃដន្យបានជួបលោក កញ៉ា ក៏បានសុំទិញពីគេ ក្នុងតម្លៃ…។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមបណ្ឌិត “Oknha Mong Reththy” បានឲ្យដឹងថា៖ វេលាម៉ោង​១១ព្រឹក​ ថ្ងៃអាទិត្យ ​ទី០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ដោយក្តី​មេត្តា​អាណិត​ស្រលាញ់​សត្វ​ព្រៃ​ដ៏កម្រ​ជិត​ផុត​ពូជ​ កូនប្រុស​ខ្ញុំ​ម៉ុង​ ចាន់ថុល​បានសុំ​ចែកទិញ​យក​សត្វ​កន្ធាយ​ទម្ងន់​ 39,50kg (សាមសិបប្រាំបួនគីឡូកន្លះ​)​ ដែលមាន​អាយុ​កាលមិនតិចជាង៥០ឆ្នាំ​ទេមើលទៅ​ ក្នុង​តម្លៃ​ 3,950,000៛ ដែលគេបាននាំគ្នាសម្លៀង​ប៉័ងតោ ​ផ្សំគ្រឿង​សម្រាប់​ឆាក្តៅ​រួចជាស្រេច​ទៅហើយ​ ។

កូនយកមកជូនប៉ា​ ម៉ាក់យកទៅធ្វើ​អីក៏ធ្វើ​ទៅស្រេចតែចិត្ត​ខ្ញុំ​និង​ភរិយា​បានឯកភាព​គ្នា​ យកមក​ព្រលែងនៅ​ឫទ្ធី​ សែនជ័យ​ដើម្បី​ថែ​រក្សា​ការពារ​ទុកកុំអោយមាន​គ្រោះ​ចង្រៃ​ប៉័ងតោ​នេះ មកតាម​យាយី​បន្ត​ទៅមុខទៀត​ រូប​ខ្ញុំ​នឹង​ភរិយា​សុំផ្ញើរជូន​បុណ្យ​កុសល​នេះទៅដល់​មនុស្ស​ដែល​ចេះមានក្តីមេត្តា​ទាំងអស់គ្នា​ ៕ (ម៉េង-AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!