ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យ​ចាក់សាំងយន្តហោះ! Highlander ព្រលះបង្គោលស្លាកប៉ាន់ណូ កណ្តាលទ្រូងផ្លូវ ទាំងកណ្ដាលយប់ ក្រឡាប់ផ្ងារជើងទ្រមេឃ​

8 ខែ មុន 46 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ បុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿងបោះពួយក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ផ្លូវកោង និងស្ថានភាពងងឹតផង ស្រាប់តែ​បួងចង្កូតមិនទាន់ ក៏ជ្រុលចង្កូតទៅបុកបង្គូលប៉ាន់ណូកណ្តាលទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្តាលឲ្យបាក់រាបដល់ដី ចំណែករថយន្តក្រឡាប់ផ្ងារជើង តែសំណាងល្អដែលអ្នកបើកបរ រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១៖៣០យប់ ថ្ងៃអាទិត្យ​ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខផ្ទះ “ស្រី ខួច លក់បាយកាហ្វេ និងគុយទាវ” តាមបណ្តោយផ្លូវ២១៧ ខាងត្បូងស្ពានព្រែកជ្រៃ ប្រមាណជាង២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ​ គេឃើញរថយន្ដមួយគ្រឿង​ ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-1905 បើកបរដោយបុរសម្នាក់​ ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុគាប់ជួនផ្លូវមានស្ថានភាពងងឹងផង និងខណៈដែលអ្នកបើកបរបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គូលប៉ាន់ណូកណ្តាលទ្រូងផ្លូវ លាន់ដូចរន្ទះ​ បណ្តាលឲ្យបាក់មួយដើមរាបដល់ដី​ រីឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង តែសំណាងល្អដែលអ្នកបើកបរ​ បានរងរបួសស្រាល និងបានគេចខ្លួនបាត់​ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុដែលរងការខូចខាតស្ទើរទាំងស្រុង។ បន្ទាប់មកប្រជាពលរដ្ឋនៅកន្លែងកើតបាននាំគ្នាជួយរុញនិងលើករថយន្តត្រលប់មកវិញ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ​ អោយចុះមកកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង​ និងស្ទូចយករថយន្តទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋតាមផ្លូវច្បាប់៕ (ម៉េង-AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!