ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់បើកបរជ្រុលចង្កូតបុករថយន្តពីក្រោយរបួសធ្ងន់

1 សប្តាហ៍ មុន 41 តូ សុផល

បាត់ដំបង៖ បុរសម្នាក់ឈ្មោះ ម៉ៅ ធូ ភេទប្រុស អាយុ២៣ឆ្នាំ បើកបរម៉ូតូម៉ាកឃ្លីក ពណ៌ស

ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X.9580បណ្តាលអោយរងវបួលធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិគគី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំព្រឹកបានអោយដឹងថា៖ម្ចាស់រថយន្តឈ្មោះ យន់ ទីន ភេទប្រុស អាយុ៦៧ឆ្នាំ ជាអាចារ្យវត្តគីរីរម្យសន្តិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅង្គ្រោះនៅមន្ទីរពេទ្យស្រុកសំពៅលូន។

បន្ទាប់មកយកម៉ូតូទៅរក្សាទុកនៅប៉ុស្ត៍ិនគរបាលរដ្ឋបាលភ្នំព្រឹក រីឯរថយន្តប្រគល់អោយម្ចាស់យកទៅជួសជុលប្រើប្រាស់ជាបណ្តោះអាសន្នរងចាំការដោះស្រាយនៅពេលក្រោយ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ