ព្រឹតិ្តការណ៍ថ្មីៗ

បើកម៉ូតូឆ្លងផ្លូវដែកមិនប្រយ័ត្ន រថភ្លើងបើកកៀរ ខ្ទាតជាង៥០ម៉ែត្រ រងរបួសធ្ងន់២នាក់

1 សប្តាហ៍ មុន 28 តូ សុផល

ភ្នំពេញ ៖ ជនរងគ្រោះប្រុសស្រី២នាក់ ក្នុងស្ថានភាពរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងកាត់ផ្លូវដែក

ដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលដែករថភ្លើងបើកមកដល់កៀរបណ្តាលឲ្យខ្ទាតជាង៥០ម៉ែត្រ ត្រូវបានឡានពេទ្យ គ្លីនិក ឯកជន ដឹកយកទៅសង្គ្រោះ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវរថ
ភ្លើង ក្រុម១ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនរងគ្រោះ ឈ្មោះ អូន សុខញ៉ាញ់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវ៣៣៦ សង្កាត់បឹងសា
ឡាង ខណ្ឌទួលគោក ។ ចំណែក ស្រ្តីម្នាក់រួមដំណើរជាមួយឈ្មោះ សុូរ ចាន់លក្ខិណា អាយុ៣៩ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ១៩៣ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ ធ្វើដំណើរតាមម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-9990 ជិះពីជើងទៅត្បូង ឆ្លងកាត់ផ្លូវរថភ្លើង ដោយមិនបានមើលឆ្វេងស្តាំ ស្របពេលដែលរថភ្លើង បើកពីលិចទៅកើតមកដល់កៀរតែម្តង ផ្លោងខ្ទាតជាង ៥០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានឡានពេទ្យគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ ដោយឡែក រថភ្លើង ក្រោយពីជនរងគ្រោះ ត្រូវបានឡានពេទ្យដឹកយកទៅបាត់ ទើបរថភ្លើង ចេញបន្តដំណើរ ចូលស្ថានីយ៍ ភ្នំពេញបាត់ ទៅ៕

ក្នុងករណីរថភ្លើងបុកខាងលើនេះគេមិនដឹងថាតើខាងក្រុមហ៊ុងជួយចេញថ្លៃព្យាបាលមកលើអ្នករបួសឬក៍យ៉ាងណានៅឡើយទេប្រជាពលរដ្ឋបានលើកឡើងថាកន្លងមកអោយតែរថភ្លើងបុកមិនថាស្លាប់ឬរបួសទេអោយតែបុកហើយរថភ្លើងបើកចេញធ្វើមិនដឹងតែរហូតម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ