ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមចោរប្លន់ ចេញធ្វើសកម្មភាពកាប់ប្លន់ យកម៉ូតូមួយគ្រឿង​ពីអ្នករត់ម៉ូតូឌុប ទៅបាត់​ដោយ​សុវត្ថិភាព​ទៀតហើយ នៅខណ្ឌឬស្សីកែវ!

7 ខែ មុន 104 តូ សុផល

រាជធានីភ្នំពេញ​ ៖​ ញឹកញាប់​ណាស់ពូ! ក្រុមចោរប្លន់​ចេញធ្វើសកម្មភាពកាប់ប្លន់ ទៀតហើយ នៅក្នុងក្រុងភ្នំពេញ រួចគេចខ្លួនដោយសុវិត្ថភាព បង្កឲ្យមានការភ្ញាក់ផ្អើលហេតុការណ៍នេះកើតឡើងនាវេលាម៉ោង៨និង៤០នាទីថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុ រូបាត់ជាអ្នករត់ម៉ូតូឌុបម្នាក់ដែលគាត់បានឈរចាំដឹកម៉ូយនៅតាមបណ្តោយផ្លូវទំនប់៧០ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិតមួយដើម បានយកមកធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសត្រូវដៃខាងឆ្វេង ប្លន់យកម៉ូតូរបស់ជនរងគ្រោះ បានសម្រេច​ រួចជិះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែឡើយ ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរដែលឃើញ​ជនរងគ្រោះ​ មានរបួស​ ទើបរាយការណ៍​ប្រាប់អោយសមត្ថកិច្ច​ចុះមកកន្លែងកើតហេតុ​តែម្ដង។

ម៉ូតូដែលក្រុមចោរប្លន់យកទៅនោះ ម៉ាក Suzuki Smash-110Cc ពណ៍ខ្មៅ​លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1BL-8439 ។

មជ្ឈដ្ឋាន​មួយចំនួន​បាន​រិះគន់​ចំៗថា សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ ក៏​ដូច​ជា​យានយន្ត​មួយ​ចំនួន​ហាក់​មាន​អារម្មណ៍​ភ័យ​ខ្លាច ចំពោះ​ចោរឆក់​តាម​ផ្លូវ ជាង​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​ទៀត គឺ​មាន​អារម្មណ៍​ភ្ញាក់​ៗ នៅ​ពេល​មាន​នរណា​ម្នាក់​ជិះ​មក​ក្បែរ​ខ្លួន ។

ចំណែកឯ ប៉ុស្តិ៍ សង្កាត់ ឬ​ក៏​អធិការដ្ឋាន​ខណ្ឌ ពេល​ខ្លះ​មាន​ករណី​ចោរឆក់​កើតឡើង​នៅ​តំបន់​របស់​ខ្លួន តែ​មន្ត្រី​សមត្ថកិច្ច​ថ្នាក់​ក្រោម មិន​បាន​រាយការណ៍​ទេ ព្រោះ​ខ្លាច​ធ្លាក់​ពិន្ទុ ព្រោះ​មិន​ធ្វើការ​ទប់ស្កាត់​ការពារ​មុន​កុំ​ឲ្យ​ករណី​នេះ​កើត​បាន​ល្អ ឬ​ក៏​ករណី​កើតឡើង​ច្រើន​នៅ​មូលដ្ឋាន​របស់​ខ្លួន​ជាដើម ។

សមត្ថកិច្ច​មិន​គួរ​ធ្វើ​លំ​ៗ​ជាមួយនឹង​យុវជន​ចោរឆក់​ ប្លន់ អស់ទាំងនោះ​ទេ បើ​ចាប់​បាន​គឺ​អញ្ជើញ​ឪពុក​ម្តា​យមក​ធ្វើ​កិច្ចសន្យា​បន្ថែម លើ​ស្ថាន​ទម្ងន់ទោស​របស់​ពួក​គេ​។

ទាំង​មន្ត្រី​ប៉ូលិស ទាំង​មន្ត្រី​ប៉េ​អឹ​ម គួរតែ​បើក​យុទ្ធនាការ ប្រើ​កាមេរ៉ា​តាម​ផ្លូវ និង​កាមេរ៉ា​តាម​ផ្ទះ​ពលរដ្ឋ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ឲ្យ​បាន ព្រោះទីក្រុងភ្នំពេញយើងមិនធំពេកទេ តាមផ្លូវនិមួយៗសុទ្ធតែបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាព ពាសពេញផ្លូវ​ តែមិនដែលចាប់បានសកម្មភាព ចោរម្តងណាសោះ ហើយ​ករណី​ឆក់​-ប្លន់នេះ បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុវត្ថិភាព និង​មុខមាត់​របស់​ប្រទេស​ជាតិ​ផង ជា​ជាង​លើកឡើងដដែល​តែ​គោលនយោបាយ​ ភូមិ​-​ឃុំ​ មាន​សុវត្ថិភាព ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីស្រាវជ្រាវរកក្រុមចោរដែលធ្វើសកម្មភាពប្លន់យកម៉ូតូរបស់ជនរងគ្រោះ រួចគេចខ្លួនបាត់នោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!