ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ ជាឃាតករ សម្លាប់មនុស្សសាហាវ

2 សប្តាហ៍ មុន 14 តូ សុផល

ភ្នំពេញ៖ ទន្ទឹមនេះមធ្យោបាយធ្វើដំណើរ (យានយន្ដ)ក៏មានការកើមឡើងយ៉ាងច្រើនសន្ធឹកផងដែរ។ ចំពោះមុខរដ្ឋបាលខេត្ត

ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នខណៈអ្នកបើកបរខ្លះហាក់ប្រមាទក្នុងពេកធ្វើចរាចរណ៍លើដងផ្លូវដូចជាបើកបរក្នុងល្បឿនលឿនហួសកំណត់ បើកបរក្នុងភាពស្រវឹង បើកប្រណាំងប្រជែង បើកបរមិនគោរពស្លាកសញ្ញា គំនូសសញ្ញា និងភ្លើងចរាចរណ៍ជាដើម។ល។

ឯកឧត្ដម យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ មានប្រសាសន៍ នៅក្នុងកម្មវិធីទិវាអន្ដរជាតិរំឭកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅសាលាខេត្ដ ថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា៖ ទិវានេះ គឺជាការគាំទ្រជាមួយអង្គការសហប្រជាជាតិ ដែលបានកំណត់យកថ្ងៃសៅរ៍ទី៣ ខែវិច្ឆិការៀងរាល់ឆ្នាំ ជាថ្ងៃដែលពិភពលោកទាំងមូលប្រារព្ធពិិធីអន្ដរជាតិរំឭកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីសំដៅដាស់ស្មារតីប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ឲ្យមានការភ្ញាក់រលឹកផ្លាស់ប្តូរឥរិយាបទមិនគោរពច្បាប់ ឲ្យមកគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយការកើតឡើងនៃគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាបបំផុត។

ឯកឧត្តម រំលេចថា គ្រោះថ្នាក់ចរាចរណ៍ ជាឃាតករយ៉ាងសហាវឃោឃៅជាងជំងឺមហារីកទៅទៀត។
ឯកឧត្តម បន្ដថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារ កត្ដាមនុស្សច្រើនជាងគេ។
ប៉ុន្ដែកត្ដាសំខាន់ដែលអាចចៀសវាងគ្រោះថ្នាក់ចរាចរណ៍បាននោះ គឺខ្លួនយើងចេះគោរពច្បាប់ចរាចរណ៍។
ដូច្នេះយើងត្រូវចេះការពារខ្លួនយើង ត្រូវកំណត់អ្វីដែលត្រូវធ្វើ និងអ្វីដែលមិនគួរធ្វើ និងត្រូវផ្សព្វផ្សាយអប់រំបន្ដដល់ក្រុមគ្រួសារ ញាតិមិត្ដ ឲ្យគោរពច្បាប់ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។

ឯកឧត្តម យន្ត មីន អំពាវនាវឲ្យគ្រប់បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់ក្នុងខេត្តព្រះសីហនុទាំងមូល ត្រូវបង្កើនកិច្ចសហប្រតិបត្ដិការ និងសហការគ្នាយ៉ាងសស្រាក់សស្រាំ ស្អិតរមួត ចូលរួមអនុវត្ដច្បាប់ បទប្បញ្ញត្ដិច្បាប់ចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

យោងតាម លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តព្រះសីហនុ លើកឡើងបញ្ចាក់ថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅខេត្ដព្រះសីហនុ មានចំនួន ១៥៧ករណី (បរទេសចំនួន ១៩ករណី ជនបង្ក ១៨ករណី ជនរងគ្រោះ ០៩ករណី) លើ ១៥៨ករណី ធៀបទៅនឹង ៩ខែ ឆ្នាំ២០១៧ ថយចុះ ០១ករណី។ វា បានសម្លាប់មនុស្សអស់ ៩៧នាក់ ស្រី២១នាក់ ធៀបទៅនឹង ៩ខែ ឆ្នាំ២០១៧ កើនឡើងចំនួន ៤៥នាក់ បង្កឲ្យរងរបួសចំនួន ២៥៥នាក់ និងខូចខាតយានយន្ដ ២២៦គ្រឿង រថយន្ដ ១៣៨គ្រឿង និងម៉ូតូ ១២៨គ្រឿង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ