ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងអាសូរ នៅស្រុកភ្នំព្រឹក

2 សប្តាហ៍ មុន 125 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី៣ វិច្ចការ ឆ្នាំ២០១៨មានរថយន្តម៉ាក FUSO ពណ៌ក្រហម១គ្រឿង-ស ១គ្រឿង ពាក់ស្លាកលេខព្រះសីហនុ 3-A4824បុកជនរងគ្រោះម្នាក់ចំទ្រូវផ្លូវក្នុទិសដៅផ្ទុយគ្នាបណ្តាលអោយបែកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចឃុំបួរ ស្រុលភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីលោកអនុសេនីយ៍ត្រីសុង សុភ័ក្រ្ត អធិការស្រុកភ្នំព្រឹកបានអោយដឹងថា៖ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍នេះឈ្មោះ សេក សំអាន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកអធិការបានបន្តថា៖ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពងស្ពឺ 1B-6204 តសកុងរត់រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

បន្ទាប់មកកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកភ្នំព្រឹកចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាសវែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅបុស្តិ៍រដ្ឋបាឃុំបួរ រងចាំការដោះស្រាយនៅពេលក្រោយ ចំណែក(សព) បុរសរងគ្រោះប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ