ព្រឹតិ្តការណ៍ថ្មីៗ

ចេះតែមានហើយ! ដឹកសំរាមទាំងឡាន យកមកបោះចោល នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ

9 ខែ មុន 10 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃ សៅរ៍ ១០រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅវេលាម៉ោង៩ និង ៣០នាទី នៅ​ចំណុច ក្រោមស្ពានអាកាស ស្ទឹងមានជ័យ

មាន រថយន្ត មួយគ្រឿង មួយតោន កន្លះ ពាក់ស្លាកលេខ 2AE-2856 ភ្នំពេញ បានដឹក សំរាម យកមក បោះចោល នៅ​ក្រោម ស្ពាន ត្រូវបានកម្លាំងប្រជា​ការពារ ឃាត់បាន ។

បច្ចប្បន្ន ម្ចាស់ រថយន្ត និង រថយន្ត ត្រូវបាន អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ និង សង្កាត់ ស្ទឹងមានជ័យទី២ សហការ រាយការណ៍ជូនរដ្ឋបាលខណ្ឌមានជ័យ ដើម្បីមាន វិធានការ ។

តាមបញ្ជា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឱ្យ មន្ត្រី បរិស្ថាន ខណ្ឌមានជ័យ ចុះធ្វើ កំណត់ហេតុ នាំយក រថយន្ត និង ម្ចាស់រថយន្តទៅកាន់ សាលា ខណ្ឌមានជ័យ ធ្វើ ផាកពិន័យ តែម្តង ចំពោះទម្វី បែបនេះ មហាជន គាត់ស្អប់ខ្ពើម ជាទីបំផុត ។

សំនួរសួថា÷ តើពួកគាត់ បានឃើញ សមិទ្ធផល
ដ៏ស្កឹមស្កៃ គឺ ស្ពានអាកាសស្ទឹងមានជ័យ ដែឫទេ ?
សំនួរសួថា÷ តើពួកគាត់មានបេះដួងជាមនុស្ស ដែឫទេ ?
សំនួរសួថា÷ តើ​ពួកគាត់​មាន បំណងអ្វី ?

ជាចុងក្រោយ បើបងប្អូន ប្រជា​ពលរដ្ឋ នៅក្នុង មូលដ្ឋាន សង្កាត់ស្ទឹងមានជ័យទី១ មាន បញ្ហា ប្រឈម កើតឡើង សូម ជួយ ផ្តល់ព័ត៌មាន អ្នកនៅជិត បំផុត មួយ លោក មេភូមិ​យើង រឺ សមត្ថកិច្ចនគរបាលប៉ុស្តិ៍​យើង និង រដ្ឋបាល សង្កាត់​យើង និង តាមពត៌មានសង្គម ហ្វេសបុក សាលាសង្កាត់
ក៏បាន រងចាំទទួល 24/24 ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!