ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យឆាបឆេះ កន្លែងស្តុកអេតចាយ ខូចខាតសម្ភារៈស្ទើរទាំងស្រុង

2 ខែ មុន 40 តូ សុផល

ភ្នំពេញ៖ ទីតាំងស្តុកទិញលក់អេតចាយមួយកន្លែងត្រូវអគិគីភ័យឆាបឆេះមួយកំណាត់ផ្នែកខាងក្រោយទាំងស្រុងបង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី០៣ វិច្ឆិការ ២០១៨នៅផ្លូវលំក្រុមទី៦ភូមិអូរបែកក្អម សង្កាត់អូបែកក្អមខណ្ឌសែនសុខ។

ម្ចាស់ទីតាំងឈ្មោះ ញឹក ឆាលី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរទិញលក់អេតចាយស្នាក់នៅ ក្រុមទី៦ភូមិអូរបែកក្អម សង្កាត់អូបែកក្អមខណ្ឌសែនសុខ។មានស្រុកកំណើតភូមិ គោកចក ឃុំគោកចក ស្រុកកំពង់ត្របែកខេត្តព្រៃវែង។

តាមសំដីម្ចាស់ទីតាំងបានឲ្យដឹងថានៅមុនកើតហេតុក្រុមគ្រួសារគាត់បានអង្គុយនិយាយគ្នាលេងជាមួយអ្នកជិតខាងនៅផ្នែកខាងមុខផ្ទះស្រាប់តែពេលនោះបានឮសំឡេងប្រជាពលរដ្ឋក្នុងភូមិស្រែកថាភ្លើងឆេះផ្ទះៗពេលនោះគាត់ក្រឡេកទៅក្រោយផ្ទះគាតើឃើញអណ្តាតភ្លើងឆាបឆេះពេញទំហឹងទៅហើយក័នាំគ្នាជញ្ជូនឥវ៉ាត់រតើចេញហើយអ្នកជិតខាងខ្លះជួយអត្តរាគមន៍ទាញទុយោទឹមមកជួយបាញ់ពន្លត់និងប្រជាពលរដ្ឋខ្លះប្តឹងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យមកជួយអត្តរាគមន៍តែអ្វីដែលសោកស្តាយអគ្គីភ័យឆាបឆេះឥវ៉ាន់ស្ទើទាំងស្រុងទៅហើយ។

ក្នុងហេតុការណគ្រោះអគ្គីភ័យឆាបឆេះខាងលើនេះគេមិនទាន់ដឹងពីមូលហេតុពិតប្រាកដឡើយក្នុងនោះគេសង្កេតឃើញរថយន្តពន្លត់អគ្គីភ័យបានចេញទៅអត្តរាគមន៍ដល់គោលដៅខាងលើចំនួន៥គ្រឿងភ្លាមៗដែលតែបានប្រើអស់ទឹកតែមួយរថយន្តទេដោយភ្លើងបានរលត់អស់ទៅវិញទាំងស្រុងក្នុហេតុការណនេះមិនបណ្តាលអោយមានអ្នករងរបួសឡើយគ្រាន់តែខូចខាតទ្រព្យសម្បត្តិស្ទើរទាំងស្រុង។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!