ព្រឹតិ្តការណ៍ថ្មីៗ

ស៊យមែន! បុកធុងដាក់ការពារបង្គោលភ្លើងរដ្ឋមន្ត្រី ទាំងព្រឹក!

2 សប្តាហ៍ មុន 94 តូ សុផល

ភ្នំពេញ៖ ធុងជ័រដាក់ដីខ្សាច់ដែលសាលារាជធានីភ្នំពេញដាក់បាំងសំរាប់ការពារអ្នកបុកបង្គោលខ្សែរភ្លើងរបស់រដ្ឋត្រូវរថយន្តដែលសណ្តោងគ្នាទៅបុកទាំងកំរោល។ករណីនេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង០៧ព្រឹកថ្ងៃទី០៣ វិច្ឆិការ ២០១៨ នៅផ្លូវណតប៊្រិដត៍កែងភ្លើងស្តុប
២០០៤ភូមិទ្រុងមាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

រថយន្តដែលទៅបុកធុងជ័រដាក់ដីខ្សាច់ការពារបង្កោលខ្សែភ្លើងខាងលើម៉ាកហ៊ីហិនដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2O-1464ចំណែករថយន្តអូសខាងមុខប្រភេទដងសន្ទូចម៉ាកISUZU ពណ៌លឿង ស្លាកលេខភ្នំពេញ
3A-7150 ។

ប្រភពបានឲ្យដឹងថាមុនកើតហេតុបានឃើញរថយន្ត២គ្រឿងខាងលើសណ្តោងគ្នាតាមផ្លូវណតប៊្រិដត៍ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់គោលដៅខាងលើស្រាប់តែឃើញរថយន្តម៉ាកហ៊ីហិនដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2O-1464 រ៉េចង្កូតមកឆ្វេងដៃទៅបុកធុងជ័រដាក់ដីខ្សាច់ដែលសាលារាជធានីភ្នំពេញដាក់បាំងសំរាប់ការពារអ្នកបុកបង្គោលខ្សែរភ្លើងរបស់រដ្ឋបណ្តាលអោយបែកខ្ទេចចំណែករថយន្តអូសខាងមុខប្រភេទដងសន្ទូច
ម៉ាកISUZU ពណ៌លឿង ស្លាកលេខភ្នំពេញ 3A-7150 ខ្ទៀតទៅម្ខាងសំណាងល្អមិនមានប៉ះពាល់ដល់អ្នកដំណើរគ្រាន់តែបុកធុងជ័រដាក់ដីខ្សាច់ដែលសាលារាជធានីភ្នំពេញដាក់បាំងការពារបង្គោលខ្សែភ្លើង។

តាមសំដីអ្នកបើករថយន្តដែលទៅបុកជ័រដាក់ដីខ្សាច់ដែលសាលារាជធានីភ្នំពេញដាក់បាំងការពារបង្គោលខ្សែភ្លើងបាឲ្យដឹងថារថយន្តគាត់ខាងលើនេះខូចបានសណ្តោងគ្នាដើម្បីយកទៅធ្វើខណះមកដល់ចំណុចភ្លើងស្តុបខាងលើដោយសាកេចពីប្រជាពលរដ្ឋឈប់នៅចំណុចភ្លើងស្តុបក៍សម្រេចចិត្តបួងចង្កូតចូលទៅបុកធុងជ័រខាងលើតែម្តង។

ក្រោយហេតុការណ៍កើតឡើងរថយន្តបង្ករខាងលើត្រូវបានស្ទូយយកទៅ រក្សាទុកនូវ ការិយាល័យនគរបាលចរាចរណ៍ជើងគោករងចាំដោះ
ស្រាយសំណងថ្ងៃក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ