ព្រឹតិ្តការណ៍ថ្មីៗ

ហាងលក់មាស យីហោ  “G 99” ត្រូវ ចោរប្រើប្រាស់កាំភ្លើងក្លែងក្លាយ ប្លន់បានជាង១៥ តម្លឹង

1 សប្តាហ៍ មុន 114 តូ សុផល

ថៃ ៖ គ្រឿងអល័ង្កាដែលផលិតឡើងអំពីមាសសុទ្ធ  ប្រមាណជាង ១៥ តម្លឹង  ដែលបានដាក់តាំងលក់នៅក្នុងហាងលក់មាសមួយកន្លែងក្នុងបរិវេណផ្សាររោងក្លឿ  ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងប្រមូលយកទៅដោយសុវត្ថិភាព  ដោយជនមិនស្គាល់មុខបានប្រើប្រាស់កាំភ្លើងក្លែងក្លាយជាមធ្យោបាយក្នុងការធ្វើសកម្មភាព និងមានបិតមុចផងដែរ។

នើតាមរបាយការណ៍ពីប្រទេសថៃ បានអោយដឹងថា អំពើប្លន់នេះបានកើតឡើងនៅវេលាម៉ោង ៣ និង ៣០ នាទី  រសៀល  ថ្ងៃទី ១  ខែវិច្ឆិកា  ឆ្នាំ២០១៨  ត្រង់ចំណុចហាងលក់មាសមួយកន្លែង  យីហោ «  G 99  » ក្នុងបរិវេណផ្សាររោងក្លឿប៉ែកខាងមុខចំច្រកឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិ ខ្លងលឹក  ក្នុងស្រុកអារញ្ញប្រាថេត  ខេត្តស្រះកែវ  ប្រទេសថៃ ។

បើតាមការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភព  ក៏ដូចជាការសាកសួរទៅលើបុគ្គលិកដែលបានត្រូវជនសង្ស័យភ្ជង់  បាននិយាយថា  ជនសង្ស័យជាមនុស្សប្រុស អាយុប្រហែល ៤០ ឆ្នាំ  ពាក់មួកកន្តិបព៌ណស្វាយ  ពាក់អាវដៃវែង  ព៌ណខ្មៅនិងមានកំពស់ប្រហែល ១, ៧០ ម៉ែត្រ បានដើរចូលទៅក្នុងហាង  ព្រមទាំងបានដកកាំភ្លើងខ្លីចេញពីហោប៉ៅ  ភ្ជង់ទៅលើបុគ្គលិក  ហើយបានចូលទៅប្រមូលយកគ្រឿងអល័ង្កាមួយចំនួន  ដែលផលិតឡើងអំពីមាសសុទ្ធ  រួចគេចខ្លួនចេញទៅបាត់ ដោយសុវត្ថិភាព ។

ក្រោយពេលសមត្ថកិច្ចថៃចុះពិនិត្យ  គឺបានប្រទះឃើញជនសង្ស័យបោះកាំភ្លើងខ្លីចោលនៅក្បែហាង ដោយកាំភ្លើងនោះគឺជាកាំភ្លើងក្លែងក្លាយ  រួចគេបានរត់គេចចូលទៅក្នុងផ្សាររោងក្លឿបាត់ស្រមោល ។

ដោយឡែកមាសដែលគេយកទៅបានប្រហែល ២៨ បាត  ( ទម្ងន់នៅប្រទេសថៃ ) ដោយ ១ បាត ស្មើនិង ៤ ជី  ដូច្នេះបើសរុបគឺមានទម្ងន់ ១៥០ ជី ( ១៥ តម្លឹង ២ ជី ) ។

បើតាមក្រុមតម្រួតថៃ បានចាត់កម្លាំងអោយត្រួតពិនិត្យគ្រប់ច្រកល្ហក  ទៅតាមភិនភាគដែលកាមេរ៉ាសុវត្ថិភាព ថតបាន  ប៉ុន្តែគេក៏បានសម្តែងនូវការព្រួយបារម្ភតែម៉្យាងគត់ គឺខ្លាចជនសង្ស័យ  គេចខ្លួនឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជា  ព្រោះផ្សារនេះស្ថិតនៅជាប់នឹងខ្សែបន្ទាត់ព្រំដែន ដែលគេសង្ស័យថា អាចគេចខ្លួនចូលមកក្នុងទឹកដីខ្មែរយើង ហើយខាងសមត្ថកិច្ចកម្ពុជា ក៍បានធ្វើការស្រាវជ្រាវផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ