ព្រឹតិ្តការណ៍ថ្មីៗ

ដល់កហើយខណ្ឌមានជ័យ! ថ្ងៃណាក៍លឺតែគ្រឿងញៀនដែរ!

2 សប្តាហ៍ មុន 49 តូ សុផល

រាជធានីភ្នំពេញ​ ៖​ ក្រោយពីលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដាក់បញ្ជាដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ

ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ គេឃើញកម្លាំងនគរបាលបាលប៉ុស្តិ៍ទាំង៧ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានបង្ក្រាបបទល្មើសគ្រឿងញៀនបានជាបន្តបន្ទាប់គ្នា ទាំងនេះហើយគឺជាការខិតខំចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលកើតចេញពីការខិតខំប្រឹងប្រែង​ ក្នុងការពង្រឹងអនុវត្តការងារទ្វេរដង​ ដើម្បីថែរក្សាការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាក់ស្ដែង​កម្លាំងសង្កាត់ស្ទឹងមានជ័យ១ សហការជាមួយ កម្លាំង អាវុធហត្ថខណ្ឌមានជ័យ ចេញល្បាត ក្នុងភូមិសាស្ត្រ នៅវេលាម៉ោង៩:១៥នាទី ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចប្រឡាយស្ទឹងមានជ័យ ក្រុមទី០២ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន ។

ជនសង្ស័យទី១ ឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ។ ២.ឈ្មោះហ៊ួរ វីរ៉ា ហៅភារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រើសអេតចាយ
ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

ក្នុងនោះដែរបានដកហូតវត្ថុតាងរួមមាន​ ៖
១.ក្រាមសថ្លាចំនួន០៤កញ្ចប់។
២.ទូរស័ព្ទចំនួន០២គ្រឿង។
៣. ដែកកេះចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅ ការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្ត៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ