ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិស្វីសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារមូនណា សង្ស័យជាករណីប្រើ ថ្នាំញៀនលើសកំណត់

2 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ៖ បុរសជនជាតិស្វីសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារមូនណា ដែល មានទីតាំងនៅផ្លូវ១០៣កែងផ្លូវ១៩៩០ ក្រុម៧ ភូមិ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា បុរសខាងលើមាន ឈ្មោះ Zurcher Daniel Goerge ភេទ ប្រុស អាយុ៤៦ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ X3016100 មានសុពលភាពដល់ថ្ងៃទី ២១ ខែធ្នូ ២០២៤។
ប្រភពពីបុគ្គលិកបំរើការងារនៅសណ្ឋាគេមូនណាបានអោយដឹងថា ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅតាំងពីថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៦មកម្លេះ នៅថ្ងៃទី២៧ ជនរងគ្រោះបានអោយបុគ្គលិក សណ្ឋា គារជួយទិញថ្នាំពេទ្យអោយ និងបានចូលទៅសំរាក់ក្នុងបន្ទប់លេខ១០៥ នៅថ្ងៃបន្ទាប់ ក៍បាន ចេញមកបង់ ថ្លៃបន្ទប់ដូចរាល់ដង លុះដល់ថ្ងៃទី៣០ វេលាម៉ោង១៧ និង០០នាទីល្ងាចមិនឃើញជនរង គ្រោះចេញមក ទើបបុគ្គលិកសណ្ឋាគារទៅពិនិត្យឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ។
ក្រោយពេលត្រួតពិនិត្យសមត្ថកិច្ចជំនាញសន្និដ្ឋានរបស់ថា ជាករណីប្រើថ្នាំដែលមានសារធាតុញៀន ចាក់លើសកំណត់វង្វេងស្មារតី បណ្តាលអោយចង់ក និងក្រមាធ្វើអត្តឃាតសម្លាប់ខ្លួនឯង។
បច្ចុប្បន្នសពត្រូវបានគេដំកល់ទុកនៅវត្តស្ទឹងមានជ័យ។

 

 

photo_2016-05-31_00-58-00 photo_2016-05-31_00-58-15 photo_2016-05-31_00-58-18 photo_2016-05-31_00-58-22

image

image

11872305_10153513108267508_7760316066293043812_o} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ