ព្រឹតិ្តការណ៍ថ្មីៗ

យុវជន​វៀតណាម២នាក់​ ជិះម៉ូតូឌុបគ្នា​ឆក់កាបូបពីជនបរទេស​២នាក់​ប្ដីប្រពន្ធ មិនបានសម្រេច​ ត្រូវបានប្រជាពលរដ្ឋជួយចាប់បានម្នាក់​ ប្រគល់ឲ្យ​អាវុធហត្ថ​ខណ្ឌដូនពេញ​!

1 ឆ្នាំ មុន 66 តូ សុផល

រាជធានីភ្នំពេញ​ ៖ ជនជាតិ​វៀតណាម​ម្នាក់ក្នុងចំណោម២នាក់ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីជនបរទេស២នាក់ប្ដីប្រពន្ធ តែមិនបានសម្រេច ហើយដួលម៉ូតូ ខណៈបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថដែលកំពុងល្បាតចុះមកឃាត់ខ្លួនយកទៅសាកសួរភ្លាមៗផងដែរ។

ហេតុការណ៍​នេះបង្កបានកើតឡើងនៅវេលាម៉ោង០៩និង៤៥នាទីយប់ ថ្ងៃពុធ​ ទី៣១ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចជាប់របង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ផ្លូវ១៧៨ កែងផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ​មានឈ្មោះ មិញ យាំងធួយ ភេទប្រុស​ អាយុ​១៦ឆ្នាំ ជនជាតិ​វៀតណាម​ ស្នាក់នៅម្ដុំមាត់ទន្លេ​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ភ្នំពេញ​។ ចំណែកឯជនបរទេស២នាក់ប្ដីប្រពន្ធរងគ្រោះ​ មិនស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយភ្នាក់ងារ TNN ដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញជនបរទេស២នាក់ប្ដីប្រពន្ធ កំពុងដើរតាមផ្លូវនៅមុខវិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ មួយសន្ទុះក្រោយមក ស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Dream 2014 ពាក់ស្លាកលេខភ្នំពេញ​ 1I-2664 ឌុបគ្នា បានជិះមកអែបរួចធ្វើសកម្មភាព ឆក់កាបូបពីនារីបរទេសនោះ តែមិនបានសម្រេច​ ស្រាប់តែដួលម៉ូតូ ចៃដន្យ​ប្រជាពលរដ្ឋក៏ប្រទះឃើញ បាននាំគ្នាជួយចាប់បាន​ម្នាក់ រីឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ខណៈពេលនោះកម្លាំងអាវុធហត្ថខណ្ឌល្បាតមកដល់ប្រជាពលរដ្ឋក៏ប្រគល់អោយកម្លាំងអាវុធហត្ថឃាត់ខ្លួនយកធ្វើការសាកសួរ។

បច្ចុប្បន្នក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថធ្វើការសាកសួររួចបញ្ជូនទៅកាន់ទីបញ្ជា​ការ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាង​សុំណំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ (អត្ថបទរូបភាព​ AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ