ព្រឹតិ្តការណ៍ថ្មីៗ

មឿន សុខហ៊ុចប្តូរជីវិតបែកមុខហូរឈាមស្រោចខ្លួនដណ្តើមខ្សែក្រវ៉ាត់ជូនជាតិមាតុភូមិតែមិនទទួលបានការលើទឹកចិត្តដូចបាល់ទាត់ឡើយ!

3 ឆ្នាំ មុន 6 តូ សុផល

image

ភ្នំពេញ៖ ទទឹមនិងវិស័យកីឡាបាល់ទាត់កំពុងទទួលបានការគាំញទ្រពីសំនាក់មហាជន ក៍ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថា្នក់ ក្រលេកមកមើលឯកីឡាប្រដាល់វិញហាក់មិនហាក់ពុំសូវមានអ្នកអើពើឡើយ។

ជាក់ស្តែងកាលពីយប់ម៉ិញនេះ កីឡាខ្មែរយើងដែលបងបងប្អូនធ្លាប់ស្គាល់ឈ្មោះ ថា ពុធ ហ៊ុច ឬ  មឿន សុខហ៊ុច បាននាំកិត្តិយសមុខមាត់លើឆាកអន្តរជាតិដោយ បានវាយដណ្តើមក្រវ៉ាត់ឈ្នះនៅក្រៅប្រទេស ត្រលប់មកវិញនៅខ្សែក្រវ៉ាត់ និង មេដាយជូនជាតិ តែបែរជាគ្មានឃេីញការលេីកទឹកចិត្ត រឺ ផ្តល់ការគាំទ្រភ្លូកទឹកភ្លូកដីដូចកីឡាបាល់ទាត់សោះឡើយ ។

តាមការសង្កេតកន្លងមកជារឿយៗវិស័យកីឡាប្រដាល់ខ្មែរយើងគេពុំសូវមើលឃើញឡើយ ទោះបីរាល់ការឡើងប្រកួតម្តងៗហូរឈាមស្រស់ សាច់ស្រស់ មិនគិតពីអាយុជីវិត សំខាន់បានលេីកទង់ជាតិដែលជាដួងព្រលឹងខ្មែរអោយបរទេសបានដឹងថាខ្មែរ “ខ្លាំង!” ខ្មែរមិនចាញ់បរទេសទេ! ។

តើជិវិត ឬជីវភាពពិតរបស់កីឡករប្រដាល់កីឡាប្រដាល់ខ្មែរជាអ្នកធូរធារ ឬយ៉ាងណា? ហេតុអ្វីបានជាមើលរំលងមិនអោយតំលៃគ្នាបែបនេះ?

ក្រោយការប្តូវជីវិតបែកមុខហូរឈាម ស្រោចខ្លួនដើម្បីដណ្តើមយកនូវមុខមាត់ និងកិត្តិយសលើឆាកអន្តរជាតិ មក ជូនកម្ពុជាវិញរបស់ពុធ ហ៊ុន ឬ មឿន សុខ ហ៊ុច ដែលធ្វើអោយកក្រើកនៅក្រៅប្រទេស តែបែរជាគ្មានការលើទឹកចិត្តបែបនេះ ធ្វើអោយមហាជនានាសំដែងនូវ ភាពអាក់អនស្រពន់ចិត្ត ជាពិសេសពួកគាត់សូមអង្វរអំពាវនាវអោយជនរួមជាតិជួយលេីកស្ទួយកីឡាប្រដាល់ផង បេីនៅតែពន្យាទៀត នោះថ្ងៃខាងមុខ អនាគតតទៅ កូនចៅជំនាន់ក្រោយលែងស្គាល់ថាប្រដាល់សេរីជាកីឡារបស់ខ្មែរទៀតហេីយ ប្រាកដជាយល់ច្រលំគិតថា “មួយថៃ” របស់ថៃនោះទៅវិញហេីយ។

បេីមិនចង់អោយគេលួចសូមកូនខ្មែរខិតខំការពារថែរក្សា មរតកេរ្តិ៍ដូនតានេះអោយបានគង់វង្សទុកអោយកូន ចៅជំនាន់ក្រោយបានស្គាល់ផង។

a3b11629-da05-4da2-a5d4-801a416d3655 a80fbc89-34ec-48be-a60c-60d353f9de55 14199206_545408372310952_2335546840692459394_n 14192157_545408875644235_4450452828263775390_n 14183887_545408452310944_3769867770611516955_n 14183821_545409382310851_5332845626563575882_n 14183746_545409085644214_1021338699241503485_n 14100371_535180830020279_2139951690789408551_n 14100362_545409032310886_731790818167070364_n 14100352_545409142310875_7194904140868311496_n 14089313_545409115644211_6586105408708586878_n 14068185_545408325644290_7426617011678927818_n 14034884_543000915885031_5436217997666176534_n 9fa20884-d92d-4532-b6f7-e6d5772aea81

8569c6d7-45fa-42cc-9a4b-3ab1c7e7e7db d8106fe1-3539-47e7-b0b0-85b800dc04f4

document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ