ព្រឹតិ្តការណ៍ថ្មីៗ

ថ្នាំញៀនជាង១៤លានគ្រាប់ ត្រូវប៉ូលិសបង្ក្រាបបាន ក្បែតំបន់ត្រីកោណមាស

2 សប្តាហ៍ មុន 225 តូ សុផល

ថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា  ប្រមាណជាង ១៤ លានគ្រាប់  ដែលមានបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ 

និងកម្របានជួបប្រទះត្រូវបានកម្លាំងជំនាញសហការជាមួយកម្លាំងយោធាថៃធ្វើការប្រមាញ់ឈានដល់ការបង្ក្រាបបានខណៈដែលមុខសញ្ញាបានបង្ហាញខ្លួននាពេលរំលងអាធ្រាត្រ ។

យោងតាមរបាយការណ៍ដែលយើងទទួលបានគឺនៅក្នុងតំបន់ត្រីកោណមាសដែលស្ថិតនៅជាប់និងព្រំប្រទល់ប្រទេសចំនួន៣  គឺប្រទេសថៃប្រទេសលាវ និងប្រទេសភូមា គឺពោរពេញដោយការផលិតថ្នាំញៀនដោយសារតែតំបន់នេះជាតំបន់.ស.គ្មានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងលើតំបន់នេះឡើយ ។ម៉្យាងទៀតក៏មានខេត្តចំនួន ៦ របស់ប្រទេសថៃដែលស្ថិតនៅជាប់និងតំបន់ត្រីកោណមាសនេះផងដែរដែលខេត្ពទាំងនោះរួមមាន ១.ខេត្តឈៀងម៉ៃ ២. ខេត្តឈៀងរ៉ាយ  ៣. ខេត្តផៈយ៉ៅ  ៤. ខេត្តណាន  ៥. ខេត្តឧត្តរឌីត  និង ៦.ខេត្តភិស្នុលោក  ដោយ មានការលបឆ្មក់ពីមេឈ្មួញធំៗក្នុងការនាំថ្នាំញៀនឆ្លងដែនចូលទៅក្នុងប្រទេសថៃ ជាញឹកញាប់រហូតធ្លាប់មានការប៉ះទង្គិចគ្នា ជាមួយនិងកងកម្លាំងប្រដាប់អាវុធថៃថែមទៀតផង ។

សមត្ថកិច្ចបានប្រាប់ថា ក្នុងកិច្ចប្រតិបត្តិការដែលដឹកនាំដោយកម្លាំងជំនាញរួមជាមួយនិងកម្លំាងយោធាភាគទី ៣បានធ្វើឡើងបន្ទាប់ពីទទួលបាននូវសេចក្តីរាយការពីកម្លាំងសម្ងាត់ដោយសមត្ថកិច្ចបានចេញដំណើរតាមរយៈផ្លូវទឹកផងនិងតាមរយៈផ្លូវគោកផងដោយបានចាប់ផ្តើមពីម៉ោង ៧ យប់  ថ្ងៃទី ២៨  ខែតុលា  ឆ្នាំ២០១៨  រហូតដល់ម៉ោង ១ និង ៣០ នាទី  រំលងអាធ្រាត្រឈានចូលយប់ ថ្ងៃទី ២៩  ខែតុលា កន្លងទៅថ្មីៗនេះ ។

សមត្ថកិច្ចបានបន្តទៀតថា នៅពេលរំលងអាធ្រាត្រនោះ  សមត្ថកិច្ចបានប្រទះឃើញរថយន្តចំនួន ២ គ្រឿង បានបង្ហាញខ្លួន នៅចំណុចផ្ទះចែមប៉ង់ក្នុងភូមិ១ឃុំឡាយង៉ាវ  ស្រុកវៀងកែនខេត្តឈៀងរ៉ាយប្រទេសថៃ
ដែលជាប្រភេទរថយន្តម៉ាកអុីស៊ុយៗ ទាំង២ក្នុងនោះ១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ផៈយ៉ៅ  ៨៩៣  និង ១ គ្រឿងទៀតពណ៌ប្រផេះ ពាក់ស្លាកលេខ ឈៀងម៉ៃ ៦២៨៩ ។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីមុខសញ្ញាបានបង្ហាញខ្លួនបែបនេះកម្លាំងបានសម្រុកចូលប៉ុន្តែ ដោយសារយប់ងងឹតទើបធ្វើអោយអ្នកបើកបរទាំង២បានរត់គេចខ្លួនបាត់ស្រមោលគឺនៅពេលនោះដែរ  សមត្ថកិច្ចបានត្រួតពិនិត្យសង្គេតឃើញថារថយន្តទាំង២មានផ្ទុកការ៉ុងថ្នាំញៀនសរុបចំនួន ៧៣ ការ៉ុង  បើសរុបថ្នាំញៀនប្រភេទយ៉ាម៉ាទាំងអស់មានចំនួន ១៤ ៦០០ ០០០ គ្រាប់ ( ដប់បួនលាន ប្រាំមួយសែន គ្រាប់ ) ។

បច្ចុប្បន្នថ្នាំញៀនរួមជាមួយនិងរថយន្តត្រូវបានកម្លាំងនាំយកទៅរក្សាទុកនៅអង្គភាពជំនាញនៅឃុំរិមខូងស្រុកឈៀងខងខេត្តឈៀងរ៉ាយ ។លោក ឆ្លងឆៃ ឆៃយៈខាំមេបញ្ជាការកងទ័ពទី ៣និងជាថ្នាក់ដឹកនាំក្នុងការការពារទប់ស្កាត់  និងបង្ក្រាបថ្នាំញៀនបានបញ្ជាទៅកម្លាំងទំាងអស់ដើម្បីត្រៀមលក្ខណៈទប់ស្កាត់អោយបានរាល់ការលបលួចនាំថ្នាំញៀនឆ្លងដែនចូលទៅក្នុងប្រទេសថៃ  ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ