ព្រឹតិ្តការណ៍ថ្មីៗ

តារាសម្តែង​ កញ្ញា​ ឈឺចាប់ដល់ថ្នាក់ធ្លាក់ខ្លួនឈឺ​ ដោយសារអ្នកទីបី​ ចូលជ្រែកស្នេហ៍

2 សប្តាហ៍ មុន 65 តូ សុផល

(ភ្នំពេញ)៖​ ស្រីស្អាត​ ដែលទស្សនិកជនភាគច្រើនស្គាល់តាមរយៈ​ ការសម្តែងរឿង​ និងបទចមរៀង​

នាយចឺម​ គឺបទ​ “នរក១៨ជាន់​”​ គឺ​ កញ្ញា​ love​ មួយរយៈពេលចុងក្រោយនេះ​ តែងតែបង្ហាញសារឈឺចាប់​ ទឹកភ្នែក​ ដោយសារតែស្នេហាបណ្តូលចិត្តរបស់នាង​ បានប្រែចិត្តទៅស្រវ៉ានារីផ្សេង​ ធ្វើឲ្យនាងខូចចិត្ត​ យំស្ទើរខ្សោះទឹកភ្នែកទៅហើយ។ ។

សារជាច្រើនត្រូវបាន​ស្រីស្អាត សាច់សរប្រៀបដូចបណ្តូលចេក​ កញ្ញា​ love បង្ហោះជាសាធារណៈ​ បង្ហាញពីការឈឺចាប់ដែលត្រូវបាត់ប់សង្សារជាទីស្រលាញ់​ ព្រោះតែមានអ្នកទីបី​ ចូលជ្រែកស្នេហ៍។

បើតាមសារដែលនាងបង្ហោះ​ ដែលយើងយកមកបង្ហាញ​ ជូនទស្សិកជន​ គឺនាងបានសរសេរថា​ “ខ្ញុំឈឺណាស់តែបងមិនយល់ទេ​ ខ្ញុំហត់ណាស់​ ខ្ញុំមិនល្អទេ​ តែមកពីខ្ញុំស្រលសញ់បងណាស់ អូនមិនចង់ឲ្យបងទៅណាទេ មនុស្សល្អអូន
បងដឹងថាអូនស្រលាញ់បងណាស់…”។ តាមរយៈសារនិងរូបភាពជាច្រើន​ ដែលនាងបង្ហោះបានបញ្ជាក់ថានាងកំពុងឈឺចាប់ខ្លាំង។ ហើយមូលហេតុគឺដោយសារតែ​ បុរសកំពូលស្នេហ៍នាង​ បានចាកចេញពីនាងទៅលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយនារីផ្សេង​ ទើបធ្វើឲ្យស្នេហាធ្លាប់ផ្អែមល្ហែម​ ប្រែល្វីងទៅវិញ។

បើទោះបីជាយ៉ាងណា​ កាលដែលតារាស្រីរូបនេះ​ បង្ហាញអារម្មណ៍ឈឺចាប់បែបនេះ​ ​ទំនងជានាង​ គ្រាន់តែចង់បង្ហាញពីក្តីស្រលាញ់​ និងចង់ឲ្យគូស្នេហ៍ត្រឡប់រកនាងវិញ​តែប៉ុណ្ណោះ​ ។ ហើយចង់ដឹងថាការពិត​ យ៉ាងណាយើងទាក់ទងទៅសាម៊ីខ្លួន​ ដើម្បីសាកសួថាជាការពិតឬយ៉ាងណា៕

បន្ថែមយោបល់របស់អ្នក

យោបល់