ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

2 សប្តាហ៍ មុន 59 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ ពុធ ៧រោច ខែ អស្សុជ   ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២  ត្រូវនឹងថ្ងៃទី ៣១ ខែ តុលា ឆ្នាំ​២០១៨  វេលា​ម៉ោង​០១ម៉៤០នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យទី៣ បានធ្វើការល្បាតពួនស្ទាក់ នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុច ផ្លូវ​លំ  ភូមិ ទ្រា៤  សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀនជនសង្ស័យ ដែល​មាន​ឈ្មោះ ឌី ឈា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​  ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានបន្តទៀតថា ខណៈពេលដែលជនសង្ស័យឈ្មោះ ឌី ឈា​ កំពុងឈរតាមផ្លូវ ម្នាក់ឯង(នៅចំណុចខាងលើ) មានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០៣កញ្ចប់ថង់តូច នៅជាប់ខ្លួនក៏ឃាត់យកមកសាកសួរនៅស្នាក់ការ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣​ ចាត់ការតាមនីតិវិធីតែម្តង        

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៣ កញ្ចប់ថង់តូច  ,  កាបូបដៃពណ៍ខ្មៅចំនួន០១ និង ទូរស័ព្ទដៃចាស់០១គ្រឿង     

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ឌី ឈា  ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ