ព្រឹតិ្តការណ៍ថ្មីៗ

ផ្លូវហុយណាស់!កុំទុកយូរពេកប្រយ័ត្នពលរដ្ឋកើតជម្ងឺសួត?

8 ខែ មុន 72 តូ សុផល

បាត់ដំបង៖ ការបោះឆ្នោត និងការចែកដំណែងគ្នារួចហើយ អភិបាលក្រុង និង អភិបាលខេត្តបាត់់ដំបងគួរបន្តអភិវឌ្ឍន៍ផ្លូវដែលប្រជាពលរដ្ឋកំពុងទទូចចង់បានពីព្រោះពួកគាត់ពិបាកទ្រាំក្នុងស្ថានភាពផ្លូវហុយទាំងយប់ទាំងថ្ងៃស្ទើរដកដង្ហើមមិនរួច។

ផ្លូវ១ខ្សែនោះគឺស្ថិតក្នុងភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខាងត្បូងផ្សារទំនើប បូរីថ្មីប្រហែលជា៣ម៉ែត្រតែប៉ុណ្ណោះ។

លោកផេង សិទី អភិបាលក្រុងក៍ដូចជាលោកងួន រតនះ អភិបាលខេតបាត់ដំបង រួមទាំងមន្ទីរសាធារណៈការមិនគួរបណ្តោយអោយផ្លូវកណ្តាលក្រុងមានធូលីហុយព្រោះមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

ពលរដ្ឋមួយចំនួន (សុំមិនបញ្ចេញឈ្មោះ) បានពោលប្រាប់ក្រុមការយើងថា ការលក់ដូរ ចំណីអាហារ របស់ពួកគាត់តាមដងផ្លូវនេះប្រៀបដូចនាំគ្នាអង្គុយហិតដីទាំងអ្នកលក់និងអ្នកញុាំ។

ដូច្នេះ សូមលោក ផេង សិទ្ធី អភិបាលក្រុងនិងលោកងួន រតនះអភិបាលខេត្តបាត់ដំបង
ជួយសម្រួលដល់ការរស់នៅក៍ដូចជាការធ្វើដំណើរ របស់ប្រជាពលរដ្ឋអោយមានភាពងាយស្រួលដូចការសន្យាមុនពេលបោះឆ្នោត៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!