ព្រឹតិ្តការណ៍ថ្មីៗ

ឈ្មួញបន្តដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមកក្រើកដី អភិបាល ស្នងការ និង អាជ្ញាធរពាក់ ក្នុងខេត្តមណ្ឌលគីរី បិទភ្នែកធ្វើមិនឃើញ…? 

2 សប្តាហ៍ មុន 156 តូ សុផល

ខេត្តមណ្ឌលគីរី ៖ សេចក្តីរាយការណ៍ស្រុកពេ ជ្រាដា ខេត្តមណ្ឌលគីរី បានអោយដឹង កាលពីយប់ថ្ងៃ ទី  ២៩ ឈានចូលទី ៣០ ខែតុលា ២០១៨ នេះ ច្រករបៀងចំនួន ២ នៅក្នុងទឹកដីខេត្តមណ្ឌលគីរី បានបើកភ្លើងខៀវក្រុមឈ្មួញធ្វើ សកម្មភាពដឹកជញ្ជូនឈើយ៉ាងកក្រើកឆ្លងដែន ទៅប្រទេសវៀតណាមបានដោយរលូន ដោយមន្ត្រីជំនាញ ពាក់ពន្ឋ័ និងមន្ត្រីច្រករបៀងទាំងពីរនេះ មិនហ៊ានជាមួយក្រុមឈ្មួញ ទាំងនេះឡើយ ។

 

ប្រភពច្បាស់ការមួយបានបង្ហើបអោយដឹងថា ៖ នៅយប់ថ្ងៃទី ២៩ នេះ រថយន្ត មាក ឡង់គ្រីស័រកែច្នៃ ជាច្រើនគ្រឿង សម្រុកដឹកជញ្ជូនឈើឆ្លងដែនទៅ ប្រទេសវៀតណាម តាមច្រក (ដាក់ដាំ) និងច្រករបៀង (ណាំលៀរ) ហៅប៉ុស្តិ៍ ០៧ -បានយ៉ាងរលូន ក្រោមការឃុបឃិតបើក ភ្លើងខៀវពីសំណាក់ សមត្ថកិច្ចជំនាញ ដែលមានការពាក់ពន្ឋ័ និងមន្ត្រីប្រចាំការ នៅច្រកទាំងពី ខាងលើនេះ ។

ប្រភពបន្តថា : សកម្មភាពនៃកាដឹកជញ្ជូនឈើឆ្លងដែន ទៅប្រទេសវៀតណាម បានចាប់ផ្តើមដំណើរការប្រមាណជាមួយ សប្តាហ៍ទៅហើយ ប៉ុន្តែស្ថិតនៅក្នុងសភាព ស្ងៀមស្ងាត់ ទើបតែយប់ម៉ិញនេះ ដោយសារក្បួនរថយន្តដឹកឈើច្រើនគ្រឿង គេបានចែកគ្នា មួយចំនួនឆ្លងទៅតាមប៉ុស្តិ៍ដាក់ដាំ និងមួយចំនួនទៀត ឆ្លងចូលទៅតាមប៉ុស្តិ៍០៧ ។

ជាមួយនិងសកម្មភាព នៃកាចរាចរឈើឆ្លងដែនទៅប្រទេសវៀតណាម គេសង្កេត ឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីប៉ុស្តិ៍តាមច្រកទាំងពីហាក់ដូច ជាសំងំឈឹងមិនហ៊ាន ជាមួយក្រុមឈ្មួញធំទាំងនេះឡើយ ។

ជុំវិញករណីដឹកឈើជញ្ជូន ឆ្លងដែនខុសច្បាប់ តាមច្រកទាំងពីរនេះ ខាងអង្គភាព សារព័ត៌មាន អប្សរា នៅព្រឹក ថ្ងៃទី ៣០ ខែតុលា ២០១៨ បានព្យាយាម ទំនាក់ទំនងដើម្បីសុំការបញ្ជាក់ពី លោក ផូ សំអន ប្រធានច្រកណាំលៀរ ៖ អត់មានលេខ ទូរស័ព្ទ ទំនាក់ទំនង បានឡើយ -។

ដោយឡែកលោក សំ រិទ្ឋណយ មេប៉ុស្តិ៍ច្រករបៀងប៉ុស្តិ៍ ០៧ ក៏មិនអាចទំនាក់ទំនងតាមទូរសព្ទ័បាន ដែរ ។

ប្រជាពលរដ្ឋក៏ដូច មជ្ឍដ្ឋានមួយចំនួនបានស្នើរ ដល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី  ពិនិត្យមើលចំពោះមន្ត្រី ដែលមានការពាក់ព័ន្ធ ផ្គើននឹង បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ហ៊ានបើកភ្លើងខៀវអោយមានកាចរាចរឈើឆ្លងដែនទៅ ប្រទេសវៀតណាមបានដោយរលូន ដោយគ្មានការបង្ក្រាប និង ទប់ស្កាត់ ឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ