ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកឥដ្ឋ ឡើងលើសួនច្បារចែកទ្រូងផ្លូវ បុកបង្គោលភ្លើងស្លាកសញ្ញាបាក់អស់២ដើម

2 សប្តាហ៍ មុន 47 តូ សុផល

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយ ដឹកឥដ្ឋមួយគ្រឿង សង្ស័យអ្នកបើកបរខ្វះការត្រួតពិនិត្យថែទាំបច្ចេកទេស ខណៈដែលកំពុងបើកបរ មានរថយន្តមួយគ្រឿងបើកកាត់ឆ្លងផ្លូវ

ព្យាយាមហ្វ្រាំងតែមិនជាប់ទីបំផុតគេចជ្រុលទៅឡើងលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលស្លាកសញ្ញាបណ្តាលអោយបាក់អស់ ២ ដើមទ្រេត កាលពីវេលាម៉ោង ១៤និង៣០នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវ ហាណូយ(១០១៩)មុខសាលាសង្កាត់គោកឃ្លាងភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌ សែនសុខ ។

អ្នកបើករថយន្តបង្ករឈ្មោះ ងន់ តុល អាយុ អាយុ២៥ឆ្នាំ មានស្រុកកំណើត ភូមិ ក្រាំគ ឃុំត្រាំកក់ ស្រុក ត្រកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅឡឥដ្ឋ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល។

រថយន្តបង្កខាងលើ ម៉ាក  ហ៊ីយ៉ាន់ដាយ ពណ៌ស្វាយ ពាក់ស្លាកលេខ កំពង់ចាម 3A-1437ដឹកឥដ្ឋពេញរថយន្ត គ្រាន់តែដឹងថា ដឹកចេញពីឡនៅឃុំ ព្រែកអញ្ចាញ គោលបំណងយកទៅទម្លាក់នៅខណ្ឌដង្កោ ដោយធ្វើដំណើរតាមដងផ្លូវខាងលើពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបើកគេចពីរថយន្តទំនើបមួយគ្រឿងផ្សេងទៀតបើកឆ្លងផ្លូវ ទើបជ្រុលទៅឡើងលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលស្លាកសញ្ញា ទ្រេតអស់០២ដើម កល ទៅមុខលែងរួចតែសំណាងល្អមិនមានប៉ះពាល់អ្នកអ្នកដំណើរផ្សេងឡើង ។

ក្រោយកើតហេតុ ដោយសារប៉ះពាល់ទ្រព្យសម្បត្តិរបស់រដ្ឋ រថយន្តបង្កត្រូវបានសមត្ថកិច្ចចុះទៅ ពិនិត្យនិងយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករងចាំដោះស្រាយពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ