ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តTAC0MAបុករត់បីកន្លែងបណ្ដាលអោយរងរបួសធ្ងន់ស្រាលបីនាក់

2 សប្តាហ៍ មុន 36 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងបានជ្រុលទៅបុកម៉ូតូនិចរងខូចខាតបន្តិចបន្ទួចមិនព្រមឈប់ដោះស្រាយព្យាយាមបើករត់ទៅបុកម៉ូតូនិងរថយន្តមួយគ្រឿងទៀតបណ្ដាលរងរបួសធ្ងន់ស្រាលបីនាក់ ហេតុ​ការណ​៌​នេះ​កើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៩ខែតុលាឆ្នាំ២០១៨។

ស្ថិត​តាមបណ្ដោយផ្លូវ២១៧ចំនុចរង្វង់មូលអូរឡាំពិចក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក។

យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តTACOMAពណ៌ស​ពាក់ស្លាកលេខភ្នំពេញ2.AW9707ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកនិចមួយគ្រឿងរងរបួសស្រាលហើយមិនព្រមឈប់ទទួលខុសត្រូវនោះទេព្យាយាមបើករត់ត្រូវប្រជាពរដ្ឋជិះដេញពីក្រោយរហូត មកបុកបារ៉ាសសមត្ថកិច្ចកំពុងដាល់គោលដៅចាប់ជាតិស្រវឹងហើយបើករត់បន្តមកបត់ឆ្វេងតាមបណ្ដោយផ្លូវ៣២៨លុះមកដល់កែង២០៥ជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងទៀតមិនមានស្លាកលេខ បើកដោយបុរសម្នាក់ពីត្បូងទៅជើងប៉ើងជាង២០ម៉ែត្រ បណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់ រួចហើយព្យាយាមបើករត់បន្តទៀតមកកែងនិង១៩៩ក៌ជ្រុលទៅរថយន្ត TOYOTA Pirus ពណ៍កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AP-3521 បើកដោយបុរសវ័យកណ្ដាលម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀតពីត្បូងពេញទំហឹងបណ្ដាលអោយរថយន្តទៅមុខលែងរួចនិងម្ចាស់រថយន្ត Pirus រងរបួសស្រាលចំណែកម្ចាស់ម៉ូតូឌ្រីមសង់របួសធ្ងនុត្រូវរថយន្តគ្លីនិចឯកជនរងយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានយកម្ចាស់រថយន្តបង្ករទៅប៉ុស្តិទួលស្វាយព្រៃ២រងចាំប្រគល់អោយជំនាញ។

រថយន្តបង្ករនិងរថយន្តរងគ្រោះព្រមទាំងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៌ជើងគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ