ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ​ ចុះរឹបអូសដកហូតសំភារៈ ពីទីតាំងលក់ដូរគ្មានសណ្តាប់ធ្នាប់ទាំងឡាយ ដែលរំលោភយកចិញ្ចើមផ្លូវ ឬចំណីផ្លូវ មិនស្តាប់តាមការណែនាំ អប់រំ របស់អាជ្ញាធរ​

2 សប្តាហ៍ មុន 78 តូ សុផល

រាជធានីភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០១៨នេះ បន្ទាប់ពីប្រកាសជូនដំណឹងចុងក្រោយ បញ្ហាសណ្តាប់ធ្នាប់នេះ

ជាក់ស្ដែង​ កម្លាំងអាជ្ញាធរថ្នាក់ ភូមិ សង្កាត់និងខណ្ឌ លែងធ្វើការអប់រំ ឫជូនដំណឹង ដល់បងប្អូនអាជីវករលក់ដូរគ្មាន សណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឬចំណីផ្លូវ បន្សល់ទុកនូវកាកសំណល់ សំរាមស្អុយ និងដាក់លក់សំភារៈបែបអាណាធិបតេយ្យនៅលើផ្លូវចិញ្ចើមផ្លូវឫចំណីផ្លូបានទៀតហើយ ចាប់ផ្តើម​អនុវត្តវិធានការរដ្ឋបាល ចាប់ពីពេលនេះតទៅ ដោយចុះរឹបអូស និងដកហូតសំភារៈ ទៅលើទីតាំងនោះ ដោយមិនទទួលខុសត្រូវលើការខូចខាតឫបាត់បង់សំភារៈផ្សេងៗរបស់បងប្អូនឡើយ។

ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ នឹងអនុវត្តន៍បទបញ្ជាលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកឡុង ង៉ែត អភិបាលរង រួមជាមួយលោកស៊ុំ ឫទ្ធីមន្ត្រីខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់សហការជាមួយលោកចៅសង្កាត់ លោកមេប៉ុស្តិ៍ លោកប្រធានភូមិពាក់ពន្ធ័នៅក្នុងសង្កាត់ទាំង០៧ ជាអ្នកអនុវត្តន៍ផ្ទាល់ទៅលើការងារនេះ។

ក្រុមការងារយើងខ្ញុំសង្ឍឹមថា ៖ បងប្អូនអ្នកលក់ដូរតាមចិញ្ចើមថ្នល់ទាំងអស់ ដែលមានទីតាំងក្នុងភូមិសាស្ត្រខណ្ឌមានជ័យក៍ដូចនៅក្នុងរាជធានីភ្នំពេញនឹងចូលរួមសហការ ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីធ្វើឲ្យទីក្រុងភ្នំពេញយើងមានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននិងសោភ័ណភាពល្អ៕ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ