ព្រឹតិ្តការណ៍ថ្មីៗ

សំណង់មិនរៀបរយ វាលខ្សាច់​ផ្លូវ៦០ម៉ែត្រ​ អាចក្លាយជាតំបន់គ្រឿងញៀន ដូចត្រពាំងឈូក (មុខពេទ្យលោកសង្ឃ)

2 សប្តាហ៍ មុន 86 តូ សុផល

រាជធានីភ្នំពេញ​ ៖ ក្រោយទទួលជោគជ័យក្នុងការបង្ក្រាបតំបន់ស្មុគ្រស្មាញ នៃការចរាចរគ្រឿងញៀន នៅមុខពេទ្យលោកសង្ឃ ក្រុមអ្នកប្រើប្រាស់ ចែកចាយ ជួញដូរ គ្រឿងញៀនបានសម្រុកទៅខណ្ឌក្បែរខាង ដូចជាខណ្ឌ ទួលគោក ឬស្សីកែវ ដូនពេញ ជាពិសេស ខណ្ឌមានជ័យតែម្តង គ្រប់ពេលដែលអាជ្ញាធរចុះបង្ក្រាបម្តងៗ បានទាំងមនុស្ស និង វត្ថុតាង។

ជាក់ស្តែង រដ្ឋបាលសង្កាត់ចាក់អង្រែលើ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចសំណង់មិនរៀបរយ (វាលខ្សាច់) ផ្លូវលំ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃចន្ទ​ ទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ដោយបានឃាត់ខ្លួនសង្ស័យចំនួន ០៦នាក់ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ

ក្រុមញៀនថ្នាំប្រុសស្រីទាំង៦នាក់មានឈ្មោះដូចជា ១. ឈ្មោះ ហុី ឈុនហុីម ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ​។
២. ឈ្មោះ ស៊ុន ស្រីខួច ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែលើ​។
៣. ឈ្មោះ ពៅ សុខខេង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ។
៤. ឈ្មោះ (មនុស្សគ) ភេទប្រុស ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ​។
៥. ឈ្មោះ សៀង ហុី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ​។
៦. ឈ្មោះ សំ រ៉ុងយ៉ាវ ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។

លោក អុំ រតនា​ នាយប៉ុស្តិ៍ចាក់អង្រែលើ​ ក្រោយពីធ្វើការសាកសួររួច ជនប្រើប្រាស់គ្រឿងញៀនប្រុសស្រីទាំង ៦នាក់ ដែលវង្វេងបាត់ស្មារតី បាត់ម្ចាស់ការទទួលខុសត្រូវ ដើរបង្កការអុកឡុករំខានអ្នកធ្វើដំណើរតាមផ្លូវ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ យកទៅដាក់មណ្ឌល​ ដើម្បីធ្វើការអប់រំ កែប្រែ និងបន្សាបថ្នាំញៀន៕ (អត្ថបទរូបភាព​ AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ