ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងពលតូចលេខ៤២ ប្រាប់អ្នកកាសែត អោយចាប់កូនចៅខ្លួន ករណី….!

2 សប្តាហ៍ មុន 163 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៩ខែតុលាឆ្នាំ២០១៨នេះ មានមានសេចក្ដីរាយការមកថា មេឈ្មូញឈើប្រណិតឆ្លងដែន ផ្ដាច់មុខនៅតំបន់ទឹសទី៣​ ឈ្មោះឈឿង សក្ក័ និងឈ្មោះ ដុះ ជានាយទាហ៊ាន នៅកងពលតូចលេខ៤២ របស់ លោកឧត្ដមសេនីយ៍ទោ​ ប៉ែន វយ ។
ដោយមានការសង្ស័យថា មេបញ្ជាការកងពលតូចលេខ៤២ រូបនេះ ជាអ្នកនៅពីក្រោយខ្នងមេឈ្មូញ ឈើប្រណិតផ្ដាច់មុខនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា ថៃ ទាំងពីរនាក់ខាងលើនេះ។

ព្រោះមេឈ្មួញល្បីឈ្មោះ ទាំងពីនាក់ខាងលើ​ ឈ្មោះជឿងសក្ក និងឈ្មោះដុះ បានប្រព្រឹត្តបទល្មើសឈើឆ្លងដែនជាច្រើនឆ្នាំមកហើយ (ដុះស្លែ)និងឈរជើងបាន នៅតំបន់ទឹសទី៣ នេះករដោយសារតែការឃុបឃិត ការបណ្ដែតបណ្ដោយនិងនៅពីក្រោយខ្នង ជាលោកឧត្ដមសេនីយ៍ទោប៉ែន វយ ក្នុងនាមជាមេកើយនិងកូនចៅ ខ្លួន ។
ដែលជាមូលហេតុធំបំផុត នៅពីក្រោយនៃការចាប់ខ្លួនពលករខ្មែរពីសំណាក់យោធាថៃ​ អត់ស្រសកស្រាន ដែលមិនអាចលុបបុំបាត់បាន។

មានសេចក្ដីរាយការណ៍ ពីសង្កាត់អូស្មាច់ក្រុងសំរោង មកថា ឈ្មោះដុះ បានគាងគរពលករឆ្លងដែនកាប់ឈើស្រុកថៃ ចំណុចបង្គោលសីម៉ាលេខ១៣ រីឯឈ្មោះឈឿងសក្ក័ បានធ្វើសកម្មភាពដាក់ពលករ​ឆ្លងដែន នៅចំណុចភ្នំបាក់ និងបានប្រម៉ូលទិញឈើប្រណិត ប្រភេទឈើធ្នង់ ឈើនាងនួន​ និងឈើក្រញូង នៅតំបន់ទឹសទី៣ទាំងមូល យ៉ាងអនាធិបតេយ្យ ដោយអាងអំណាចយោធា និងមានមេកើយនៅពីក្រោយខ្នងជួយជ្រោមជ្រែង ដើម្បីអោយសកម្មភាពបទល្មើសមេឈ្មួញទាំងពីខាងលើប្រកបទៅយ៉ាងរលូន ដោយគ្មានសមត្ថកិច្ចខេត្តឧត្ដរមានជ័យណាម្នាក់ហ៊ានប៉ះពលបានឡើយ។

លោកឧត្ដមសេនីយ៍ទោប៉ែន វយ មេបញ្ជាការកងពលតូចលេខ៤២ បានអោយដឹងតាមទូសព្ទ័ថានៅថ្ងៃទី២៩ខែតុលានេះ ថា ចំពោះសកម្មភាពប្រព្រឹត្តបទល្មើសឈើប្រណិតឆ្លងដែនមន្រ្ដីយោធារបស់លោក លោកឈ្មោះឈឿង សក្ក និងឈ្មោះដុះ ជាច្រើនឆ្នាំមកនេះលោកពិតជាដឹង លោកឧត្ដមសេនីយ៍ទោប៉ែន វយ​ បានបញ្ជាក់ថា បើឃើញវាប្រព្រឹត្តមិចក៍ មិនសហការជាមួយសមត្ថកិច្ចអាជ្ញាធរចាប់ទៅ ហើយអោយដឹងថាម៉ាស្រុកខ្មែរមានតែពីនាក់និងទេ បើមានតែពួកវាពីរនាក់និងទេចាប់វាទៅ។
ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ