ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញា ជួញដូរ និង ប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន

3 ខែ មុន 36 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ ចន្ទ ៥រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១ និង ០០នាទី កម្លាំងនគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យទី១បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុច ផ្លូវ​ បេតុង ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ពីបទ ជួញដូរ និង ប្រើប្រាស់ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន។

ទី១-ឈ្មោះ ចាន់ ធី ហៅ ផល្លី ភេទ ស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​រើសអេត ចាយ ទីលំនៅផ្ទះជួល ផ្លូវ​ បេតុង ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

ទី២-ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២០២ ផ្លូវលំ ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

ខណៈពេលដែលជនសង្ស័យទាំង០២នាក់ឈ្មោះ ចាន់ ធី ហៅ ផល្លី និង ឈ្មោះ សុខ ជា កំពុងឈរតាមផ្លូវ(នៅចំណុចខាងលើ) មានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ត្រួតពិនិត្យរកឃើញក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)នៅក្នុងខ្លួនជនសង្ស័យឈ្មោះ ចាន់ ធី ហៅ ផល្លី ចំនួន១៤កញ្ចប់ថង់តូច និង រកឃើញក្នុងខ្លួនជនសង្ស័យឈ្មោះ សុខ ជា ចំនួន ០១កញ្ចប់ថង់តូច (សរុបទាំងអស់ចំនួន១៥កញ្ចប់ថង់តូច) ពេលនោះសមត្ថកិច្ចយើងបានក៏បានខ្លួនជនសង្ស័យទាំង០២នាក់យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាត់ការតាមនីតិវិធីតែម្តង ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ១៥ កញ្ចប់ថង់តូច ។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ចាន់ ធី ហៅ ផល្លី និង ឈ្មោះ សុខ ជា ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!