ព្រឹតិ្តការណ៍ថ្មីៗ

លោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ ដឹកនាំមន្រ្ដីរាជការក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក សាយ គឹមស៊ាន ត្រូវជាបងប្រុសបង្កើតរបស់ សម្តេចវិបុលសេនាភក្តី​ សាយ ឈ៉ំ នៅវត្តបុទុមវតី

2 សប្តាហ៍ មុន 42 តូ សុផល

រាជធានីភ្នំពេញ​ ៖ នៅរសៀលថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨

លោក ពេជ្រ​ កែវមុនី​ អភិបាលនៃ គណៈអភិបាលខណ្ឌមានជ័យ​ និងលោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ បានដឹកនាំមន្រ្ដីរាជការសាលាខណ្ឌមានជ័យ និងចៅសង្កាត់ទាំង៧ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ សពឧបាសក សាយ គឹមស៊ាន ត្រូវជាបងប្រុសបង្កើតរបស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចូលរួមរំលែកទុក្ខ ដោយមនោសញ្ចេតនាដ៏ក្រៀមក្រំជាទីបំផុតជាមួយនឹងក្រុមគ្រួសារសព។

ឧបាសក សាយ គឹមស៊ាន បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០០:៤៥ នាទី រំលងអា​ធ្រាត្រ ក្នុងជន្មាយុ៧៨ឆ្នាំ។ សពបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តបុទុមវតី ស្ថិតក្នុងសង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងបរិយាកាសដ៏សែនក្តុកក្តួលនេះ លោក ពេជ្រ​ កែវមុនី​ សូមសម្តែងនូវការសោកស្តាយជាពនពេក និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយឧបាសិកា ទួត សាវឿន ដែលត្រូវជាភរិយា ព្រមទាំងក្រុមគ្រួសារសព និងសូមឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ