ព្រឹតិ្តការណ៍ថ្មីៗ

ដំណឹងចុងក្រោយ! ចាត់វិធានការរដ្ឋបាល ធ្វើការរឹបអូសដកហូតសំភារៈ ពីទីតាំងដែលលក់ដូរទាំងឡាយក្នុងខណ្ឌមានជ័យ ដែលគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឬចំណីផ្លូវ

2 សប្តាហ៍ មុន 31 តូ សុផល

រាជធានីភ្នំពេញ​ ៖ បើតាមហ្វេសប៊ុករបស់លោក ស៊ុ​ ឬទ្ធី​ មន្ត្រីសាលាខណ្ឌមានជ័យ បានអោយដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះថា ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ

នឹងបន្តចាត់វិធានការរដ្ឋបាល ទៅម្ចាស់ទីតាំងលក់ដូរទាំងឡាយណា ដែលមិនព្រមសហការរៀបចំកន្លែងលក់ដូរឡើងវិញ ឫមិនស្តាប់តាមការណែនាំ – អប់រំ- របស់អាជ្ញាធរទាំង៧សង្កាត់ នៃខណ្ឌមានជ័យកន្លងមក។

ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ នឹងអនុវត្តន៍បទបញ្ជាលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកឡុង ង៉ែត អភិបាលរង រួមជាមួយលោកស៊ុ ឫទ្ធីមន្ត្រីខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់សហការជាមួយលោកចៅសង្កាត់ លោកមេប៉ុស្តិ៍ លោកប្រធានភូមិពាក់ពន្ធ័នៅក្នុងសង្កាត់ទាំង០៧ ជាអ្នកអនុវត្តន៍ផ្ទាល់ទៅលើការងារនេះ។

ក្រុមការងារយើងខ្ញុំសូមប្រកាសជាដំណឹងចុងក្រោយបញ្ហាសណ្តាប់ធ្នាប់នេះឲ្យបានជ្រាបជាមុនថា ៖ កម្លាំងអាជ្ញាធរថ្នាក់ភូមិ សង្កាត់និងខណ្ឌ លែងធ្វើការអប់រំ ឫជូនដំណឹងដល់បងប្អូនអាជីវករលក់ដូរគ្មាន សណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឬចំណីផ្លូវ បន្សល់ទុកនូវកាកសំណល់ សំរាមស្អុយ និងដាក់លក់សំភារៈបែបអាណាធិបតេយ្យនៅលើផ្លូវចិញ្ចើមផ្លូវឫចំណីផ្លូបានទៀតហើយ ចាប់ពីពេលនេះតទៅ ។

ក្នុងករណីបងប្អូនអ្នកលក់ដូរទាំងអស់មិនរៀបចំសណ្តាប់ធ្នាប់ទីតាំងលក់ដូរ ឫមិនចូលរួមសហការជាមួយក្រុមការងារ កម្លាំងមានសមត្ថកិច្ចនឹងចុះធ្វើការរឹបអូសដកហូតសំភារៈ ទៅលើទីតាំងនោះ ដោយមិនទទួលខុសត្រូវលើការខូចខាតឫបាត់បង់សំភារៈផ្សេងៗរបស់បងប្អូនឡើយ។

ក្រុមការងារយើងខ្ញុំសង្ឍឹមថា ៖ បងប្អូនអ្នកលក់ដូរតាមចិញ្ចើមថ្នល់ទាំងអស់ ដែលមានទីតាំងក្នុងភូមិសាស្ត្រខណ្ឌមានជ័យក៍ដូចនៅក្នុងរាជធានីភ្នំពេញនឹងចូលរួមសហការ ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីធ្វើឲ្យទីក្រុងភ្នំពេញយើងមានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននិងសោភ័ណភាពល្អ៕ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ