ព្រឹតិ្តការណ៍ថ្មីៗ

ដីស្នាក់ការសន្តិសុខ រាជអាវុធហត្ថ អ២០២ នៅព្រំប្រទល់ខេត្តឧត្ដរមានជ័យនិងខេត្តសៀមរាប ជិត១០ហិកតា នៅសល់តែ៣០×៦0ម៉ែត្រ

6 ខែ មុន 35 តូ សុផល

ខេត្តឧត្តរមានជ័យ៖ បែកធ្លាយលោក ប៊ូ សុភាព មេបញ្ជាការស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថ អ ២០២ ព្រំប្រទល់ខេត្តឧត្ដរមានជ័យជ័យនិងខេត្តសៀមរាប បានយកដីស្នាក់ការ របស់អង្គភាពជិត១០ហិកតា ចែកឃ្នី គ្នាអស់ នៅសល់តែដីស្នាក់ការទំហ៊ុំ ផ្ទៃដី៣០×60 ម៉ែត្រតែប៉ុណ្ណោះ នេះដោយសារតែដីមានហាងឆេងខ្លាំងពេក។

ប្រភពបានអោយដឹងថាដីស្នាក់ការសន្តិសុខ អ២០២ មានផ្ទៃដីជិត១០ហិកតា ស្ថិតនៅ ជាប់ផ្លូវជាតិលេខ៦៧ ចំណុច អូកូនតឹង ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ដែលអង្គភាពកងរាជអាវុធហត្ថ បានរក្សារនិងការពារជាច្រើនឆ្នាំមកហើយ ពោលគឺចាប់ទាំងពីកើតស្នាក់ការនេះមកម្លេះ។

តែពេលនេះដោយសារដីដីនៅតំបន់នោះមានហាងឆេង មានសេចក្ដីរាយការមកថាដីអង្គភាពជិត១០ហិកតានោះបានក្លាយជាដីកម្មសិទ្ធរបស់អ្នកមានអំណាច របស់កងរាជអាវុធហត្ថប្រចាំការនៅស្នាក់ការ អ២០២អស់ទៅហើយ។ បច្ចុប្បន្ននេះនៅសល់តែផ្ទៃដី៣០×៦០ ម៉ែតតែប៉ុណ្ណោះដែលនៅលើផ្ទៃដីទាំងនោះបានដាំដើមស្វាយជាកម្មសិទ្ធឯកជន អស់ទៅហើយ ថែមទៀតផង។

លោកប៊ូ សុភាព មេបញ្ជាការស្នាក់ការ សន្តិសុខ កងរាជអាវុធហត្ថ អ២០២បានអោយដឹងតាមទូសព្ទ័នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៨ នេះថា ដីរបស់ស្នាក់ការមែនតែបានបែងចែក គ្នាននិង រាយការជូនថ្នាក់លើអស់ហើយ លោកបន្តរថាព្រោះនៅបំរើការទីនេះជាង២០ឆ្នាំមកហើយអត់ដីធ្វើ ចំការ និងគេ បើមិនយកធ្វើចំការ បានអីចញ្ចឹមកូន ហើយដីនោះចែកគ្នាបានម្នាក់២ទៅ៣ហិកតាក្នុង ម្នាក់ៗហើយ គ្នាដល់ទៅ២០នាក់ឯណោះ នៅសល់ដីស្នាក់ការតែក្បាល៣០×៦០ ម៉ែត្រតែ ប៉ុណ្ណោះ។

លោកទួន ឡន មេបញ្ជាការកងរាជអាវុធហត្ថប្រចាំទឹស ស្រុកអន្លង់វែង បានអោយដឹងថា ដីមានតែប្រាំបីហិកតាទេដែល មេអោយក្មេងៗគ្របគ្រងការពារយូរមកហើយ ហើយក៍ចែកគ្នាដាំដំណាំ ទៅ ព្រោះពីមុនមេអោយការពាររហូតដល់ក្រោយតែត្រូវបានខាង យោធាភូមិភាគ៤ខ្វាលយកអស់ខ្លះ ហើយ ដីរបស់អង្គភាពដែលបានចុះបញ្ជីអចលនទ្រព្យរបស់រដ្ឋក្នុងអង្គភាព មានផ្ទៃដីតែ ៣០×៦០ម៉ែត្រតែប៉ុណ្ណោះ ។

លោកងួន ទ្ធិរិទ្ធិ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង មិនអាចសុំការបំភ្លឺបានទេជុំវិញរកណីខាងលើ ព្រោះទូស័ព្ទចូលគ្មានអ្នកទទួល ៕ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!