ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរ និងសមត្ថកិច្ចក្រុងបាត់ដំបង មិនបង្ក្រាបមេកន្ទុយលេខ សង្ស័យដុល្លារបាំងភ្នែក?

8 ខែ មុន 169 តូ សុផល

បាត់ដំបង៖មេកន្ទុយលេខយួន-សៀម នៅមុខផ្សារបឹងឈូកថ្លើមធំពាសមេឃបើកលក់យ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាបសង្ស័យទទួលសំណែនច្រើនភ្លេចអនុវត្តន៍ច្បាប់។ទីតាំគត់កន្ទុយលេខផ្ទះយីហោ(72លីនី)លក់សំលៀកបំពាក់ បើកទ្វារក្រោយអង្គុយលក់យ៉ាងរំភើយ ប៉ូលិស ប៉េអឹម ស្ងាត់មាត់ហាក់ដូចមិនដឹងមានបទល្មើសកើតឡើងក្នុងទឹកដីរបស់ខ្លួន។

តើជនល្មើសពិតជាខ្លាំងជាងអាជ្ញាធរនិងសមត្ថកិច្ចមែនឬបានជាគ្មានសមត្ថភាពបង្ក្រាបសោះអញ្ចឹង?

ប្រភពព័ត៌មានបានអោយដឹងថា៖មេកន្ទុយលេខភាគច្រើនមានខ្នងបង្អែកជាប៉ូលិស ប៉េអឹម ប្រពន្ធប៉ូលិស ប្អូនប៉ូលិសនិងទីតាំងខ្លះទៀតមានកូនធ្វើជាមន្ត្រីប៉ូលិសទៀតផង។

ដូច្នេះសមត្ថកិច្ចល្មមឈប់ពាក់វ៉ែនតាខ្មៅធ្វើគរថ្លង់អង្គុយឈ្ងោកលេងហ្វេសប៊ុកទៀតទៅ គួរមានចំណាត់ការក្តៅបំបែកមេកន្ទុយស្របតាមគោលការភូមិ ឃុំមានសុវត្ថភាពទាំង៩ចំណុច។

ប្រសិនបើព័ត៌មាននេះមិនពិតសូមអញ្ជើញលោកផេង សិទ្ធិ អភិបាលក្រុងបាត់ដំបង លោកងួន រតនះ អភិបាលខេត្តបាត់ដំបង ដែលជាម្ចាស់ទឹកដីសហការជាមួយសមត្ថកិច្ចចុះទៅពិនិត្យទីតាំងផ្ទាល់ដូចការរៀបរាបខាងលើ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!