ព្រឹតិ្តការណ៍ថ្មីៗ

ព្រះអគ្គីលេបត្របាក់ផ្ទះអស់២ខ្នង និង២ខ្នងទៀតឆេះជិតពាក់កណ្តាល

2 ខែ មុន 40 តូ សុផល

ស្ទឹងត្រែង ៖ នៅវេលាម៉ោង៦និង១៥នាទីល្ងាច មានករណីអគ្គិសភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិផាបាំង ឃំុថ្មកែវ បានឆេះផ្ទះ០២ខ្នងទាំងស្រុង និង២ខ្នងទៀតឆេះប្រហែ២០ភាគរយ ក្នុងនោះកំលាំងអធិការដ្ឋានបានចេញឡានពន្លាត់អគ្គិសភ័យទាន់ពេលវេលាបានបាញ់អស់ទឹកចំនួន០៤រថយន្ត និងដោយ មានកិច្ចសហការពីកំលាំងប៉ុស្តិ៍រដ្ឋបាលប្រជាពលរដ្ឋបានជួយបូមទឹកទន្លេជាច្រេីនជួយបាញ់ពន្លាត់ និងបានគ្រប់គ្រងស្ថាន ភាពទាំងស្រុងនៅម៉ោង៧និង៣០នាទី។

ចំពោះព័ត៏មានលម្អិតមិនទាន់ស្រងបាននោះទេ តែម្ចាស់ផ្ទះទាំងពីរបានប្រាប់ថា ផ្ទះទីមួយដែលឆេះមុនគេមានឈ្មោះ ឌី នូចាន់ អាយុ៥២ឆ្នាំ មាន ផ្ទះទំហ៊ុំទទឹង៩ម×២០ម ផ្ទះធ្វេីអំពីឈេីក្រប់សង្ក្សី​ ឆេះទាំង ស្រុង ចំណែកម្ចាស់ផ្ទះទីពីរឈ្មោះ ហឿង ខាំទៀន អាយុ ៤២ឆ្នាំ ផ្ទះទទឹង១០ម×១៩ម ធ្វេីអំពីឈេីប្រក់សីុប្រូ ឆេះទាំង ស្រុង ចំណេកផ្ទះពីរខ្នងទៀតខូចខាតតិចតួចដោយសារការជួយអន្តរាគមន៍ពន្លាត់ពីកំលាំងនគរបាល និងប្រជាពលរដ្ឋ។

ចំពោះមូលហេតុនូវមិនទាន់ដឹងច្បាស់នោះទេ តែតាមការសន្និដ្ឋានជំហ៊ានដំបូងអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

សូមបញ្ជាក់នៅក្នុងហេតុការនោះមិនបណ្តាលអោយមានរងរបួសគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ ។

ជាមួយគ្នានេះសមត្ថកិច្ចបានអំនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ក្នុងការអុចទៀនធូក ឫដាក់ដាំបាយទឹកចោល ដែលអាចបង្កជាអគ្គីភ័យកើតឡើង ៕

   

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!