ព្រឹតិ្តការណ៍ថ្មីៗ

ជីវិតពិតដ៏គួរឲ្យអាណិត! បុរសម្នាក់ងងឹតមុខ ខ្យល់គ ដួលស្លាប់ភ្លាមៗ នៅមាត់ប្រឡាយក្បែរគំនរសំរាម

7 ខែ មុន 43 តូ សុផល

រាជធានី​ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលមានបុរសម្នាក់ ជាអ្នករើសសំរាម នៅក្រោមផ្សារបឹងត្របែកផ្លាហ្សា​បានត្អួញប្រាប់គេថា​ គាត់មិនស្រួលខ្លួនវិលមុខណាស់ ស្រាប់តែបន្តិចក្រោយមកក៏ងងឹតមុខខ្យល់គដួលស្លាប់មួយរំពេចតែម្តង កាលពីវេលាម៉ោង៣ល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមាត់ប្រឡាយលូទឹកស្អុយ តាមបណ្តោយផ្លូវលេខ១០៥ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកម្មករប្រមូលសំរាមស៊ិនទ្រីម្នាក់ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះ មានឈ្មោះ ធី ហៅក្រៅ ចំរើន ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅមិនពិតប្រាកដនោះទេ តែបាននៅចំណុចគំនរសំរាមនេះ របស់ពេល១ឆ្នាំមកហើយ ។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានត្អូញប្រាប់គេថា គាត់មិនស្រួលខ្លួនវិលមុខ លុះដល់ម៉ោងកើតហេតុ ខណៈដែលគាត់កំពុងដើរស្រាប់តែងងឹតមុខដួលស្លាប់មួយរំពេចតែម្តង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះបានឲ្យដឹងថា ពិតជាស្លាប់ដោយសារខ្យល់គស្លាប់ពិតប្រាកដមែន និងបានដឹកសពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តសន្សំកុសល រង់ចាំស្រាវជ្រាវរកសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!