ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ស្រឹងស្រាធ្លាក់ភ្នែក បើករថយន្តបាឡែន​ បោះពួយយ៉ាងលឿនទៅបុកបង្គោលភ្លើង របួសបាក់ជើងខ្លួនឯង!

4 ខែ មុន 56 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់បើកបររថយន្តកាម៉ារីបាឡែនមួយគ្រឿង ទាំងស្រវឹងស្រា​ ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុកនឹងបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯអ្នកបើកបរបានរងរបួសធ្ងន់បាក់ជើងខាងស្ដាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០០:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវ៤៦០ កែងផ្លូវ១៣៦ ដែលស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកាម៉ារីបាឡែន មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AC-5010 បើកបរដោយបុរសម្នាក់ ស្រវឹងស្រាទន់ខ្លួន ធ្វើដំណើរពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកនឹងបង្គោលភ្លើងពេញទំហឹងតែម្តង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ និងបង្គោលភ្លើងថ្មបាក់អស់មួយដើមផងដែរ ចំណែកឯអ្នកបើកបររងរបួសធ្ងន់ បាក់ជើងខាងស្ដាំ ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ បានរាយការណ៍​ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងនាំគ្នាចេញមកជួយហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ​ អោយចុះមកកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង​ និងស្ទូចយករថយន្តទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋតាមផ្លូវច្បាប់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!