ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យទុស្សេខ្សែភ្លើង ឆាបឆេះអាគារមន្ទីពេទ្យកុមារជាតិ ផ្អើលអ្នកជំងឺទាំងយប់

2 ខែ មុន 59 តូ សុផល

រាជធានី​ភ្នំពេញ៖ អគ្គិភ័យឆាបឆេះក្នុងបន្ទប់បើកថ្នាំពេទ្យជាន់ទី២ អាគារសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យកុមារជាតិ អស់សម្ភារ:មួយចំនួនធំ និងឯកសារអ្នកជំងឺមួយចំនួន ដែលហេតុជំហ៊ានដំបូងគេនៅមិនទាន់ដឹងនៅឡើយ ប៉ុន្តែគេបានដាក់ការសង្ស័យថា ដោយសារទុស្សេខ្សែភ្លើង។

ហេតុការណ៍នោះបានកើតឡើងពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបន្ទប់បើកថ្នាំជាន់ទី២ ក្នុងអាគារសង្រ្គោះបន្ទាន់ បណ្តោយផ្លូវលេខ១១០ ភូមិ១៤ សង្កាត់ទឹកល្អក់១ ខណ្ទទួលគោក។

បើតាមក្រុមគ្រូពេទ្យដែលធ្វើការនៅបន្ទប់កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេលាន់ឭសម្លេងផ្ទុះ គេសង្ស័យ ទុសេខ្សែភ្លើងហើយក៏ចេញផ្សែងនឹងអណ្ដាតភ្លើង កើតឡើងយ៉ាងសន្ធោសន្ធៅ ខណ:នោះក្រុមគ្រូពេទ្យនិងឪពុកម្តាយក្មេងៗអ្នកជំងឺក៏បាននាំគ្នាពរកូនចុះមកក្រោមរត់ជាន់ជើងគ្នា ហើយបានរាយការណ៍ជូនសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ។ ភ្លាមៗនោះក៏មានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានខណ្ឌទួលគោក ចំនួន២គ្រឿង ចុះមកដល់កន្លែងកើតហេតុដើម្បីបាញ់ទប់ស្កាត់កុំឲ្យភ្លើងរាលដាលទៅបន្ទប់ផ្សេងៗ ថែមទៀតទើបមានការអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យរបស់នរគបាលរាជធានីភ្នំពេញ បន្តរហូតដល់វេលាម៉ោង១០:៤៥នាទីយប់ថ្ងៃដដែលនេះ ទើបអណ្តាតភ្លើងរលត់ទាំងស្រុង ។

ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ ការិយាល័យពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញប្រតិបត្តិការចំនួន ១៦គ្រឿង ប្រេីប្រាស់ទឹកអស់ ០៧គ្រឿង ស្មេីនឹង ២៨ម៉ែត្រគូប ដោយមានរថយន្តពន្លត់អគ្គិភ័យជំនួយ របស់ក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១គ្រឿង ស្មើរនឹង០៤ម៉ែត្រគូប។

ក្នុងករណីអគ្គីភ័យខាងលើនេះគឺ បានបណ្តាលឲ្យខូចខាតនូវសម្ភារៈនឹងឯកសាររបសលោកគ្រូពេទ្យមួយចំនួន និងឯកសាររបស់អ្នកជំងឺតែប៉ុណ្ណោះ ពោលគឺមិនមាន ប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!