ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ នៃអធិការដ្ឋានខណ្ឌមានជ័យ​ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀតហើយ ពាក់ព័ន្ធ​នឹងគ្រឿងញៀន!

7 ខែ មុន 49 តូ សុផល

រាជធានី​ភ្នំពេញ ៖ ក្រោយពីលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដាក់បញ្ជាដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ គេឃើញកម្លាំងនគរបាលបាលប៉ុស្តិ៍ទាំង៧ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានបង្ក្រាបបទល្មើសគ្រឿងញៀនបានជាបន្តបន្ទាប់គ្នា ទាំងនេះហើយគឺជាការខិតខំចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលកើតចេញពីការខិតខំប្រឹងប្រែង​ ក្នុងការពង្រឹងអនុវត្តការងារទ្វេរដង​ ដើម្បីថែរក្សាការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាក់ស្ដែង​ ជនសង្ស័យចំនួន៣នាក់ទៀតហើយ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យ និងឆែកឆេរ រកឃើញថ្នាំញៀនចំនួន ៣កញ្ចប់តូចជាប់នឹងខ្លួន កាលពីវេលាម៉ោង១១:៣០នាទីយប់ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ចំណុចក្បែរសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក​អុំ​ រតនា​ នាយប៉ុស្តិ៍ចាក់អង្រែលើ​ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ទី១-ឈ្មោះ សុខ ណេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ , ទី២-ឈ្មោះ ជិន សម្ផស្ស ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ រឿន សុផា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការឃាត់ខ្លួននេះ ជនសង្ស័យទាំង៣នាក់ ធ្វើឡើងខណៈនគរបាលប៉ុស្តិ៍ចាក់អង្រែលើចុះល្បាតក្នុងភូមិសាស្រ្ត ចំណុចក្បែរសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ បានប្រទះឃើញ ទើបមានការសង្ស័យ កម្លាំងល្បាតក៏បានឃាត់សុំត្រួតពិនិត្យនិងឆែកឆេររកឃើញ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) នៅក្នុងខ្លួនជនសង្ស័យ ទាំង៣នាក់ ក្នុងម្នាក់១កញ្ចប់ថង់តូច (សរុបទាំងអស់ចំនួន០៣កញ្ចប់ថង់តូច) ទើបនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមនីតិវិធីតែម្តង៕ ដោយ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!