ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចចាប់រថយន្តកាមរីគូទហើម០២គ្រឿងដឹងឈើខុសច្បាប់

2 សប្តាហ៍ មុន 26 តូ សុផល

ខេត្តស្ទឹងត្រែង÷រថយន្តកាមរីគូទហើមចំនួនពីរគ្រឿង ត្រូវបានក្រុមនគរបាលចរាចរណ៍ស្ទាក់ចាប់បាននៅចំនុចបារ៉ាស់ត្រួតពិនិត្យ

លើផ្លូវជាតិលេខ៩ថ្មី ស្ថិតនៅចំនុចក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ករណីនេះកើតទ្បើង កាលពីវេលាម៉ោង៨និង៤៥នាទីយប់ ក្នុងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨កន្លងមក។

ស្ថិតក្នុងការបង្រ្កាបនោះ ត្រូវបានគេឲ្យដឹងថា÷រថយន្តដឹកឈើប្រណិតទាំងអស់មានចំនួនបីគ្រឿង ប្រភេទកាមរីគូទហើម បាធ្វើសកម្មភាពលួចដឹកឈើចេញពីខេត្តព្រះវិហារដោយឆ្លងកាត់ខេត្តស្ទឹងត្រែង លុះមកដល់ចំនុចបារ៉ាស់ត្រួតពិនិត្យ ក៏ត្រូវបានកម្លាំងនគរបាលចរាចរណ៍ធ្វើការឃាត់បានតែចំនួនពីរគ្រឿង ចំណែកមួយគ្រឿងទៀត បានទំលុះគោលដៅត្រួតពិនិត្យ បន្តឆ្ពោះទៅមុខដោយបានសុវត្ថិភាព ។

ខណៈសមត្ថកិច្ចកំពុងបង្រ្កាបរថយន្តដឹកឈើទាំងនេះ មានស្រ្តីម្នាក់ដែលអះអាងថាជាម្ចាស់ឈើ បានចេញមុខមកបកស្រាយថា÷សូមឲ្យសមត្ថកិច្ចដោះលែងឈើរបស់គាត់ទៅ ព្រោះថាគាត់បានបង់លុយរត់ការផ្លូវនៅកន្លែងបារ៉ាស់ត្រួតពិនិត្យនេះរួចរាល់អស់ហើយ មុននឹងពួកគាត់ធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងនេះ ។

ស្ត្រីម្ចាស់ឈើខាងលើបានយំបន្តរៀបរាប់បន្តថា បើអាជ្ញាធរខេត្តដាក់កម្លាំងបិតឈើមិនអោយចេញ ចុះហេតុដូចម្តេចក៏កម្លាំងចម្រុះនៅទីនេះ មិនប្រាប់គាត់ បែជាយកលុយគាត់ ហើយពេលដែលគាត់ដឹកឈើចេញស្រាប់តែចាប់គាត់ទៅវិញ ?

ពាក់ពន្ធករណីខាងលើ កម្លាំងនគរបាលចរាចរណ៍នៅទីនោះ បានប្រាប់ថា គឺធ្វើ
តាមតួនាទីនិងបទបញ្ជារបស់លោក អូត សុីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ ដោយមិនឲ្យប៉ះពាល់លុយកាក់សុីសំណូកសូកប៉ាន់ និងធ្វើបាបកៀបសង្កត់ប្រជាពលរដ្ឋនោះទេ ។ ចំពោះរឿងនេះ ម្ចាស់ឈើគាត់បានបង់លុយឲ្យសមត្ថកិច្ចរូបណា បុគ្គលសមត្ថកិច្ចរូបនោះគួរទទួលខុសត្រូវ ។

នៅចំពោះមុខសមត្ថកិច្ច ម្ចាស់ឈើបានរៀបរាប់ព្រមទាំងមានមានការថតសំលេងទុកស្តាប់ផងដែរនូវឈ្មោះបុគ្គលមួយចំនួននៅគោលដៅនោះ ដែលបានយកលុយគាត់មាន លោកអឿ គឹមហេង មេព្រៃជាប្រធានគោលដៅ លោកចំណាន ជាមន្រ្តីនគរបាលនៅស្នងការដ្ឋាននគរបាលខេត្ត
(អត់ទាន់ស្គាល់នៅការិយាល័យមួយណា)

សូមបញ្ជាក់ថា កម្លាំងចម្រុះចាំត្រួតពិនិត្យបទល្មើសនៅទីនោះ មានកម្លាំងជំនាញរដ្ឋបាលព្រៃឈើជាប្រធាន កម្លាំងស្នងការនគរបាលខេត្ត កម្លាំងយោធា និងកម្លាំងអាវុធហត្ថ ហើយក្នុងនោះក៏មានកម្លាំងជំនាញនគរបាលចារាចរណ៍ជើងគោកផងដែរ ដែលសរុបប្រហែលជិត២០នាក់ ក្នុងគោលដៅនីមួយៗ ។

តាបបទបញ្ជារបស់ប្រធានគណបញ្ជាការឯកភាពខេត្តដែលមានលោកម៉ុម សារឿន ជាប្រធាន បានអនុញ្ញាតិឲ្យដាក់ប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រៃឈើ ចំនួនបីកន្លែងសំខាន់ៗ គឺគោលដៅទី១-លើកំណាត់ផ្លូវជាតិលេខ៩ ពីស្ទឹងត្រែងទៅខេត្តព្រះវិហារ ត្រង់ចំនុចអូរចង្ហារ ។គោលដៅទី២-លើផ្លូវជាតិលេខ៧៨ ពីខេត្តស្ទឹងត្រែងទៅខេត្តរតនគិរីត្រង់
ចំនុចជិតស្ពានស្រែពក និងគោលដៅទី៣-លើផ្លូវជាតិលេខ៧ ពីស្ទឹងត្រែងទៅ
ខេត្តក្រចេះ ត្រង់ចំនុចស្នាក់ការរដ្ឋបាលព្រៃឈើភ្នំក្រហម ។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងខាងលើ ត្រូវបានជំនាញយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ